អ័ភ្ទ​លើ​កញ្ចក់​រថយន្ត គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​រំខាន ជា​ពិសេស​នៅ​ពេល​អាកាសធាតុ​ចុះ​ត្រជាក់ ឬ បើកបរ​នៅ​ពេល​ព្រឹក​ព្រលឹម ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​មើល​ផ្លូវ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រឿង​ដ៏​គួរ​ឲ្យ​រំខាន​នេះ​អាច​ដោះស្រាយ​បាន​យ៉ាង​ងាយ​បំផុត ដោយ​ប្រើប្រាស់​ត្រឹមតែ​ដំឡូង​ដែល​មួយ​ផ្លែ​មាន​តម្លៃ​ត្រឹម ៥០០៛ ទៅ ១ ០០០៛ ប៉ុណ្ណោះ។ ដំឡូង មាន​ផ្ទុក​នូវ​ជាតិ​ម្សៅ ដូច្នេះ​ម្សៅ​នៅ​ក្នុង​ដំឡូង​នឹង​បង្កើត​ស្រទាប់​ដែល​បំបែក​សំណើម​ពី​កញ្ចក់​រថយន្ត។

វិធី​អនុវត្ត៖

  • យក​ដំឡូង​ល្អ​មួយ​ផ្លែ
  • ប្រើ​ទឹក​លាង​សម្អាត​ឲ្យ​ស្អាត (ជា​ពិសេស​ដី)
  • ទុក​វា​ចោល ឬ ជូត​វា​ឲ្យ​ស្ងួត រួច​កាត់​ជា ២ កំណាត់ (ចិត​សំបក​ចេញ​ពី​មុខ​វា​ផង)
  • យក​ដំឡូង​មក​ដុះ​លើ​កញ្ចក់​រថយន្ត​ផ្នែក​ខាង​ក្នុង
  • ទុក​ចោល​រយៈពេល​ប្រហែល ១៥ នាទី

បន្ទាប់​ពី​អនុវត្ត​តាម​វិធី​ខាង​លើ​រួច នោះ​អ័ភ្ទ​នឹង​លែង​មាន​លើ​កញ្ចក់​រថយន្ត​របស់​អ្នក។

ចង់​ដឹង​កាន់​តែ​លម្អិត មក​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ប្រភព ៖ autoblog

Loading...

បញ្ចេញមតិ

comments