​ការ​ត្រឡប់​កង់​រថយន្ត​ជា​វិធី​មួយ​ជួយ​ទប់​ស្កាត់​ការ​សឹក​មិន​ស្មើ​គ្នា​នៃ​​​កង់​រថយន្ត​ និង​ជួយ​ពន្យារ​អាយុ​កាល​របស់​​កង់​ ដែលធ្វើឲ្យ​ម្ចាស់​រថយន្ត​ចំណេញលុយគួរសមដែរ។ ​មាន​ការ​ណែនាំ​ជា​ទូទៅ​ថា​ គួរ​ត្រឡប់​​កង់​រថយន្ត​​រៀង​រាល់​ ៦ ខែ​ម្ដង​ ឬ ពេល​ជិះ​បាន​ ៦ ០០០ ម៉ាយ ឬ ស្មើ​នឹង ៩ ៦៥០ គ.ម។

ការ​ត្រឡប់​កង់​នេះ​ដែរ​ វា​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​តាម​ប្រព័ន្ធ​បើក​បរ​របស់​រថយន្ត និង​ប្រភេទ​កង់ ៖

១. រថយន្ត​ប្រភេទ​ប៉ុង​មួយ​ Front Wheel Drive (វិល​កង់​មុខ)

#កង់​មុខ​ ៖ ប្ដូរ​ទៅ​​ខាង​ក្រោយ​ នៅ​ខាង​ដូច​គ្នា (កង់​មុខ​ខាង​ឆ្វេង ប្ដូរ​​ទៅ​ដាក់​នៅ​កង់​ក្រោយ​ខាង​ឆ្វេង​)
#កង់​ក្រោយ ៖ ប្ដូរ​ទៅ​ខាង​មុខ​ ប៉ុន្តែ​ប្ដូរ​ខាង​គ្នា (កង់​ក្រោយ​ខាង​ឆ្វេង​ ប្ដូរ​ទៅ​ដាក់​នៅ​កង់​មុខ​ខាង​ស្ដាំ)

២. រថយន្ត​ប្រភេទ​ប៉ុង​មួយ​ Rear Wheel Drive (វិល​កង់​ក្រោយ)

​#កង់​មុខ​ ៖ ប្ដូរ​ទៅ​ខាង​​ក្រោយ​​ ប៉ុន្តែ​ប្ដូរ​ខាង​គ្នា (កង់​​មុខ​​ខាង​ឆ្វេង​ ប្ដូរ​ទៅ​ដាក់​នៅ​កង់​​ក្រោយ​ខាង​ស្ដាំ)
​​#កង់​​ក្រោយ​​ ៖ ប្ដូរ​ទៅ​​ខាង​មុខ​ នៅ​ខាង​ដូច​គ្នា (កង់​​ក្រោយ​​ខាង​ឆ្វេង ប្ដូរ​​ទៅ​ដាក់​នៅ​កង់​​មុខ​ខាង​ឆ្វេង​)

៣. រថយន្ត​ប្រភេទ​ប៉ុង​ពីរ Four Wheel Drive (វិល​កង់​បួន)

#កង់​មុខ​ ៖ ប្ដូរ​ទៅ​ខាង​​ក្រោយ​​ ប៉ុន្តែ​ប្ដូរ​ខាង​គ្នា (កង់​​មុខ​​ខាង​ឆ្វេង​ ប្ដូរ​ទៅ​ដាក់​នៅ​កង់​​ក្រោយ​ខាង​ស្ដាំ)
#កង់​​ក្រោយ​​ ៖ ប្ដូរ​ទៅ​ខាង​មុខ​​ ប៉ុន្តែ​ប្ដូរ​ខាង​គ្នា (កង់​​​ក្រោយ​​​ខាង​ឆ្វេង​ ប្ដូរ​ទៅ​ដាក់​នៅ​កង់​​​មុខ​ខាង​ស្ដាំ)

៤. ប្រភេទ​កង់​មាន​ក្រឡា​ប្រាប់​ទិស

ចំពោះ​កង់​ដែល​មាន​ក្រឡា​ប្រាប់​ទិស​​មិន​អាច​ប្ដូរ​ខាង​បាន​នោះ​ទេ អាច​ត្រឹម​តែ​ប្ដូរ​ទៅ​មុខ​ ឬ ក្រោយ​ប៉ុណ្ណោះ។ កង់​ប្រភេទ​នេះ​ផលិត​ឡើង​ជា​ពិសេស​​​ក្នុង​គោលការណ៍​ជាក់​លាក់​ណា​មួយ​ ប្រសិន​បើ​ប្ដូរ​ខាង​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​បាន។ កង់​​ប្រភេទ​នេះ​មាន​​ក្រឡា​ជា​សញ្ញា​ព្រួញ​សម្រាប់​បញ្ជាក់​ទិស​ដៅ​របស់​វា៕​​

ប្រភព ៖ Black Circles

Loading...

បញ្ចេញមតិ

comments