ធម្មតា​នៅ​រដូវ​ក្ដៅ ម៉ាស៊ីន​ត្រជាក់​រថយន្ត​តែង​តែ​មិន​សូវ​ត្រជាក់។ ដោយ​សារ​អាកាស​ធាតុ​ខាង​ក្រៅ​ក្ដៅ​ខ្លាំង​ពេក មិន​ថា​អ្នក​ខំ​បើក​ម៉ា​ស៊ី​នត្រ​ជាក់​ខ្លាំង​យ៉ាង​ណា​ក៏​អ្នក​នៅ​មាន​អារម្មណ៍​មិន​ត្រ​ជាក់ និង​ធ្វើ​ឲ្យ​រថយន្ត​កាន់​តែ​ស៊ី​សាំង​ច្រើន​ជាង​ធម្មតា​ទៅ​វិញ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​សំខាន់ៗ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ម៉ាស៊ីន​ត្រជាក់​ដំណើរ​ការ​បាន​ល្អ​នៅ​រដូវ​ក្ដៅ និង​មិន​ធ្វើ​ឲ្យ​រថយន្ត​ស៊ី​សាំង​ច្រើន​ជាង​ធម្មតា៖

១. ចំហ​បង្អួច​រថយន្ត​បន្តិច​ពេល​ចត​រថយន្ត​ក្រោម​កម្ដៅ​ថ្ងៃ

នៅ​ពេល​អ្នក​ចត​ឡាន​ក្រោម​កម្ដៅ​ថ្ងៃ​យូរ​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​រថយន្ត​ក្ដៅ​ខ្លាំង​ដោយ​គ្មាន​ខ្យល់​ចេញ​ចូល។ ហេតុ​នេះ​អ្នក​គួរ​ចំហ​បង្អួច​រថយន្ត​បន្តិច​ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ ​ដើម្បី​នៅ​ពេល​អ្នក​បើក​ម៉ាស៊ីន​ត្រជាក់ រថយន្ត​នឹង​ឆាប់​ត្រជាក់​ជាង​មុន។

២. ​បើក​កញ្ចក់​រថយន្ត​ឲ្យ​អស់​បន្ទាប់​ពី​បញ្ឆេះ​រថយន្ត​

ក្រោយ​ពី​បញ្ឆេះ​រថយន្ត​រួច​អ្នក​ត្រូវ​បើក​កញ្ចក់​រថយន្ត​ឲ្យ​អស់ បើក​ម៉ាស៊ីន​ត្រជាក់ ហើយ​ជិះ​នៅ​លើ​ផ្លូវ​មួយ​សន្ទុះ​ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ក្នុង​រថយន្ត នោះ​កម្ដៅ​ក្នុង​រថយន្ត​នឹង​ឆាប់​ថយ​ចុះ​ធ្វើ​ឲ្យ​ម៉ា​ស៊ី​ត្រ​ជាក់​ឆាប់​ត្រជាក់ និង​មិន​ធ្វើ​ឲ្យ​រថយន្ត​ស៊ី​ប្រេង​ខ្លាំង។

៣. ចត​រថយន្ត​នៅ​ក្រោម​ម្លប់

ប្រសិន​បើ​អាច​ធ្វើ​បាន​ ​ចូរ​ចត​នៅ​ក្រោម​ដើម​ឈើ អាគារ​ឬ​នៅ​កន្លែង​ដែល​ត្រ​ជាក់​ដែល​មិន​ធ្វើ​ឲ្យ​រថយន្ត​ក្ដៅ​ខ្លាំង។

៤. ​គួរ​មាន​របាំង​សម្រាប់​បាំង​ថ្ងៃ​ក្នុង​រថយន្ត​

អ្នក​គួរ​ទិញ​របាំង​សម្រាប់​បាំង​ថ្ងៃ​ដាក់​ក្នុង​រថយន្ត​ ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​វា​អាច​ជួយ​ការពារ​និង​កាត់​បន្ថយ​កម្ដៅ​ថ្ងៃ​ចូល​នៅ​ក្នុង​រថយន្ត។

៥. ​ពិនិត្យ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​រថយន្ត​ទៀងទាត់

ការ​ត្រួត​ពិនិត្យ​និង​ថែទាំ​ម៉ាស៊ីន​ត្រជាក់​រថយន្ត​ ​ឲ្យ​ទៀត​ទាត់​ពិត​ជា​សំខាន់​ណាស់។ មុន​រដូវ​ក្ដៅ​មក​ដល់​ ​អ្នក​គួរ​តែ​យក​រថយន្ត​ទៅ​មជ្ឈ​មណ្ឌល​ថែទាំ​រថយន្ត​ដើម្បី​ឲ្យ​អ្នក​ជំនាញ​ពិនិត្យ​មើល​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ជៀសវាង​មាន​ការ​ខូចខាត​ឬ​លេច​ធ្លាយ​ជា​ដើម។

ជា​មួយ​គ្នា​នេះ​ ​ក្រុម​ហ៊ុន Ford ក៏​មាន​កម្ម​ពិសេស​សម្រាប់​អតិថិជន​រដូវ​ក្ដៅ​នេះ​ផង​ដែរ។ មជ្ឈ​មណ្ឌល​ជួសជុល​រថយន្ត Ford បាន​ផ្ដល់​នូវ​​សេវា​កម្ម​ជួសជុល​ម៉ាស៊ីន​ត្រជាក់​ក្នុង​តម្លៃ​ពិសេស​ដោយ​លោក​អ្នក​ចំណាយ​ត្រឹម​តែ​ ​$50​ ​តែ​ប៉ុណ្ណោះ ក្នុង​នោះ​រួមមាន​ការ​បូម​យក​ហ្គាស៍​ចាស់​របស់​ម៉ាស៊ីន​ត្រ​ជាក់​ ​ការ​បឺត​ខ្យល់​ ​និង​សំណើម​ចេញ​ពី​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​របស់​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ទូ​ទៅ ការ​ពិនិត្យ​ឡើង​វិញ​លើ​ការ​លេច​ធ្លាយ​ម៉ាស៊ីន​ត្រ​ជាក់​ ​ការ​បញ្ចូល​ហ្គាស៍​ថ្មី​ ​និង​ប្រេង​ថ្មី​តាម​កម្រិត​របស់​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ និង​ការ​លាង​សម្អាត​ម៉ាស៊ីន​ត្រជាក់​ដោយ​ឥត​គិត​ថ្លៃ។ កម្មវិធី​ពិសេស​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី ៣០ មិថុនា ឆ្នាំ​២០១៨

សូម​មក​ទទួល​យក​អត្ថប្រយោជន៍​ទាំង​អស់​នេះ​ពី​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត​ ​Ford​ ​ថ្ងៃ​នេះ​ ​នោះ​លោក​អ្នក​នឹង​អាច​បើក​បរ​ដោយ​រលូន​ ​មិន​ថា​ស្ថិត​នៅ​ក្រោម​អាកាស​ធាតុ​ក្ដៅ​យ៉ាង​ណា​នោះ​ទេ៕

Loading...

បញ្ចេញមតិ

comments