ក្រុមហ៊ុន Jeep មិន​បាន​ផលិត​រថយន្ត​ប្រភេទ Pickup សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក តាំង​ពី​ម៉ូដែល Comanche ត្រូវ​ឈប់​ផលិត​ក្នុង​ឆ្នាំ ១៩៩២ មក​ម្ល៉េះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រថយន្ត Pickup ថ្មី Jeep Scrambler ស៊េរី​ឆ្នាំ ២០១៩ បាន​កំណត់​ពេល​ចេញ​លក់​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​តែម្តង។

រថយន្ត Jeep Scrambler នឹង​មាន​ជម្រើស​ម៉ាស៊ីន​ជា​ច្រើន ដូច​ជា ចំណុះ ៣,៦ លីត្រ ទំហំ ៦ ស៊ីឡាំង បង្កើត​កម្លាំង​បាន ២៨៥ នេះ សម្រាប់ប្រភេទ Base Model។ ជាមួយ​គ្នា​នេះ​ផង​ដែរ គឺ​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ២៧០ សេះ។

ក្រៅ​ពី​នេះ គេ​បាន​រំពឹង​ថា Scrambler នឹង​ផ្តល់​ជម្រើស​ម៉ាស៊ីន​ចំណុះ ៣,០ លីត្រ ប្រភេទ EcoDiesel ទំហំ ៦ ស៊ីឡាំង បង្កើត​កម្លាំង​បាន ២៦០ សេះ​មួយ​ទៀត។ បំពាក់​ម៉ាស៊ីន​នេះ រថយន្ត Pickup របស់​អាមេរិក​ខាង​លើ អាច​នឹង​ជា​គូ​ប្រជែង​ជា​មួយ រថយន្ត Chevrolet Colorado និង GMC Canyon ដែល​មាន​បំពាក់​ម៉ាស៊ីន​ចំណុះ ២,៨ លីត្រ ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ១៨៦ សេះ ជា​ដើម។

យ៉ាង​ណា​ក៏​ដោយ ព័ត៌មាន​លម្អិត​មួយ​ចំនួន​ទៀត ទាក់​ទង​នឹង​រថយន្ត​នេះ ក្រុមហ៊ុន Jeep នៅ​មិន​ទាន់​បាន​បញ្ចេញ​នៅ​ឡើយ​ទេ ដូច្នេះ​សូម​រង់ចាំ​ព័ត៌មាន​លម្អិត​បន្ថែម​នៅ​ពេល​ក្រោយ៕

ប្រភព ៖ carscoops

បញ្ចេញមតិ

comments