ក្រុមហ៊ុន​រថយន្ត​ដ៏​ល្បី​ឈ្មោះ​របស់​បារាំង Citroen បាន​អបអរសាទរ​ពិធី​បុណ្យ​ម៉ូតូ “Motorcycle Culture of 1960s London” ជាមួយ​នឹង​ការ​បញ្ចេញ​ម៉ូដែល​ពិសេស DS3 Café Racer Limited Edition។

រថយន្ត Citroen DS3 Café Racer នេះ ត្រូវ​បាន​ផលិត​ត្រឹម​តែ ១៥០ គ្រឿង​ប៉ុណ្ណោះ និង​មាន​ជម្រើស ៣ ប្រភេទ។

ប្រភេទ​ទី ១ បំពាក់​ម៉ាស៊ីន​កម្លាំង ១០៨ សេះ ជាមួយ​ប្រអប់​លេខ​ដៃ និង​មាន​តម្លៃ ២៨ ៤៦០ ដុល្លារ​នៅ​លើ​ទីផ្សារ​បរទេស។ ប្រភេទ​ទី ២ បំពាក់​ម៉ាស៊ីន​ដូច​ប្រភេទ​ទី ១ ដែរ តែ​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦ វគ្គ និង​មាន​តម្លៃ ៣០ ៤៩០ ដុល្លារ​នៅ​លើ​ទីផ្សារ​បរទេស។ ចំណែក​ឯ​ប្រភេទ​ទី ៣ បំពាក់​ម៉ាស៊ីន​កម្លាំង ១២៨ សេះ ជាមួយ​ប្រអប់​លេខ​ដៃ និង​មាន​តម្លៃ ២៩ ១៥៥ ដុល្លារ​នៅ​លើ​ទីផ្សារ​បរទេស។

រថយន្ត​នេះ​មាន​ពណ៌​ចំនួន ៤ លាយ​បញ្ចូល​គ្នា​យ៉ាង​ពិសេស គឺ ខៀវ (Ink Blue) , ខ្មៅ (Perla Nera Black) , ប្រផេះ (Platinum Grey) និង ក្រហម (Ruby Red) ខណៈ​ដំបូល​របស់​វា​មាន​ពណ៌​ទឹក​ដោះគោ (Parthenon Cream)។ ក្រៅ​ពី​នេះ DS3 Café Racer បាន​រចនា​យ៉ាង​ស្រស់ស្អាត និង​បំពាក់​កង់​ប្រភេទ Alloy ទំហំ ១៧ អ៊ីញ​ពណ៌​ខ្មៅ​ទៀត​ផង។ រីឯ​ផ្នែក​ខាង​ក្នុង​វិញ វា​បាន​បំពាក់​កៅអី​ស្បែក​ពណ៌ត្នោត (Trinitario Brown Nappa) និង ចង្កូត​ស្បែក​ផង​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត វា​បាន​បំពាក់​ចង្កៀង​ប្រភេទ Xenon , កាមេរ៉ា​ក្រោយ , អេក្រង់ Touchscreen ទំហំ ៧ អ៊ីញ , ប្រព័ន្ធ​ផែនទី និង​អាច​ប្រើ​ទូរសព្ទ​ភ្ជាប់​ជាមួយ​មុខងារ Apply CarPlay និង MirrorLink ថែម​ទៀត​ផង៕

ប្រភព ៖ carscoops

Loading...

បញ្ចេញមតិ

comments