កូដទីង “Coating” គឺជា​បច្ចេក​វិទ្យា​ថ្មី​មួយ​ក្នុង​ការ​បាញ់​វត្ថុ​ធាតុ​រាវម្យ៉ាង​ទៅ​លើ​ផ្នែក​ខាង​ក្រៅ​របស់​រថយន្ត​បង្កើត​ជាស្រ​ទាប់​មួយ​សម្រាប់​ការពារ​ទៅ​លើស្រ​ទាប់​ពណ៌​របស់​រថយន្ត។ ខាង​ក្រោម​នេះ​គឺជា អត្ថ​ប្រយោជន៍​ទាំង ៤ នៃ​ការកូដទីង​ទៅ​លើ​រថយន្ត៖

១. ការពារ​ពណ៌​រថយន្ត​អោយ​ភ្លឺ​រលោង​

ការ​បាញ់​ស្រ​ទាប់កូដទីងអាច​ការពារ​ថ្នាំ​រថយន្ត​ពីស្នាមកូដ ធូលី កំទេច​គ្រោះ​តូចៗ ពន្លឺ​ព្រះ​អាទិត្យ (UV ray) ទឹក​ភ្លៀង រឺការប៉ះទង្គិចស្រាល​ផង​ដែរ។

២. ជាប់​បាន​យូរ​ជាង​ការប៉ូលា​ធម្មតា​

ដោយ​សារតែ​ទឹក​ថ្នាំ​កូដទីង​មាន​ការជ្រៀប​ចូល​ជា​មួយ​ទឹក​ថ្នាំ​រថយន្ត​បង្កើត​​បាន​ជាស្រ​ទាប់​មួយ​ទៀត ខុស​គ្នា​ពីការប៉ូលា​ធម្មតា​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​រយះ​ពេល​ខ្លី​ដែល​ពុំ​មាន​ការ​ការពារ​ទៅ​លើពន្លឺ​ថ្ងៃ ឬ​ទឹក​ភ្លៀង ព្រម​ទាំង​អាច​ធ្វើ​ឲ្យ​កម្រាសថ្នាំ​ពណ៌​រថយន្ត​ស្តើង​ផង​ដែរ។ រថយន្ត​ដែល​ទទួល​បាន​ការកូដទីង អាចភ្លឺ​រលោង​បាន​រយះ​ពេល​យូឆ្នាំ។

៣. ងាយ​ស្រួល​ក្នុង​ការ​លាងសម្អាត​

ការ​បាញ់​ថ្នាំ​កូដទីង​ទៅ​លើ​ពណ៌​រថយន្ត អាច​ធ្វើ​ឲ្យ​ម៉ូលេគុល​របស់​ពណ៌​រថយន្ត​មាន​ភាពតឹង​ណែន និង​ក្រាស់​ជាង​ធម្មតា ដែល​នេះ​មិន​ត្រឹម​តែបង្ក​ឲ្យ​មាន​ភាពភ្លឺ​រលោង ថែម​ទាំង​កាត់​បន្ថយ​ការដក់​ទឹក ការ​ជាប់​ដី ភក់ និង ធូលី​ផង​ដែរ។ ប្រសិន​បើ​មាន​ស្នាមប្រឡាក់​ណា​មួយ គ្រាន់​តែ​បាញ់​ទឹក​នោះ​រថយន្ត​នឹង​ភ្លឺ​រលោង​ដូច​ដើម។

៤. ចំនេញ​ថវិកា​រ និង​ពេល​វេលា​

បើ​ទោះ​បីជា​សេវា​កម្ម​នៃ​បច្ចេក​វិទ្យា​ថ្មី​នេះ​មាន​តម្លៃ​ខ្ពស់​ក៏​ពិត​មែន តែ​ប្រសិន​បើ​យើង​គិត​ពីអត្ថ​ប្រយោជន៍ ក៏​ដូចជា​គុណភាព គឺវា​មាន​ប្រសិទ្ធភាព​ល្អ និង​យូរ​ឆ្នាំ ជាង​ការប៉ូលា​ធម្មតា​ដែល​មាន​តម្លៃ​ទាប​តែ​បាន​ផលរយះ​ពេល​ខ្លី សក្តិសមជា​មួយ​នឹង​អ្នក​ដែល​វិនិយោគ​ទៅ​លើ​រថយន្ត​ក្នុង​រយះ​ពេល​វែង។

អត្ថ​ប្រយោជន៍​បន្ថែម​ពីលើចំនុច​ទាំង ៤ នេះ​គឺវាអាច​ធ្វើ​អោយ​រថយន្ត​របស់​លោក​អ្នក​មើល​ទៅ​ថ្មី​ជានិច្ច! ឆ្លៀត​ពេល​នេះ​យើង​ក៏​សូម​ណែ​នាំ​ក្រុម​ហ៊ុន​លំដាប់​អន្តរជាតិ​​មួយ​ដែល​ផ្តល់​សេវា​កម្ម​នៃ​ការកូដទីង​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជាមជ្ឈ​មណ្ឌល​ការពារ និង​ថែទាំ​រថយន្ត​លំដាប់​ទី១ នៅ​អាស៊ី ហើយ​ក៏​ជា​អ្នក​នាំ​មក​នូវ​បច្ចេក​វិទ្យា​ថ្មី​ទំនើប​នៃ​ការ​បាញ់​ថ្នាំ​កូដ​រថយន្ត​ដំបូង​គេ​បំផុត​ក្នុង​ប្រទេស​ថៃ ប្រើ​ប្រាស់​តិច​ណូឡូជី​ក្នុង​ការ​បាញ់​ដោយ​ប្រព័ន្ធ​ Crystal Sealed ដែល​ទទួល​បាន​អញ្ញាប័ណ្ណតែ​មួយ​គត់ពី​ប្រទេស​ជប៊ុន។

អាស័យដ្ឋាន​ទំនាក់​​ទំនង៖ ទល់​មុខ TK Avenue ដីឡូត៍​លេខ 101c2 ផ្លូវ 516 សង្កាត់​​បឹង​កក1 ខណ្ឌទួល​គោក រាជធានី​ភ្នំពេញ។

Facebook: CTS Cambodia
Website: www.ctskh.com

Loading...

បញ្ចេញមតិ

comments