មុន​នឹង​ក្រុមហ៊ុន Bentley និង Rolls-Royce បាន​សម្រេច​ចិត្ត​ផលិត​រថយន្ត SUV ម៉ូដែល Bentayga និង Cullinan ក្រុមហ៊ុន Lamborghini បាន​ផលិត SUV ដំបូង​បង្អស់​តាំង​ពី​ជាង ៣០ ឆ្នាំ​មុន គឺ ម៉ូដែល LM002។

រថយន្ត Lamborghini LM002

រថយន្ត​តួ​ខ្ពស់​នេះ​ត្រូវ​បាន​ផលិត​នៅ​ចន្លោះ​ឆ្នាំ ១៩៨៦ និង ១៩៩៣ ត្រឹម​ចំនួន​ជាង ៣០០ គ្រឿង​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​នេះ LM002 ជា​ច្រើន​គ្រឿង នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ល្អឥតខ្ចោះ​ដដែល។

រថយន្ត Lamborghini LM002 ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា Rambo Lambo ដោយសារតែ​សមត្ថភាព​អាច​ទៅ​ដល់​គ្រប់​ទីកន្លែង , ចំនួន​ផលិត​មាន​កំណត់ និង ការ​បំពាក់​ម៉ាស៊ីន​ចំណុះ ៥,២ លីត្រ ទំហំ ១២ ស៊ីឡាំង បង្កើត​កម្លាំង​បាន ៤៥០ សេះ។

វា​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ ដែល​រថយន្ត SUV អាយុ​កាល​ជាង ៣ ទសវត្សរ៍ មាន​កម្លាំង​ខ្លាំង​បែប​នេះ។ លើស​ពី​នេះ​ទៅ​ទៀត LM002 មិន​ត្រឹមតែ​ខ្លាំង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​ឆ្លង​កាត់​គ្រប់​ឧបសគ្គ​ផ្លូវ និង មាន​ផ្នែក​ខាង​ក្នុង​ធំ​ទូលាយ​ទៀត​ផង៕

ប្រភព ៖ carscoops

Loading...

បញ្ចេញមតិ

comments