ឌុយបៃ​ជា​ទីក្រុង​ដំបូង​គេ​ដែល​បាន​យក​រថយន្ត​ Nissan GT-R ធ្វើ​ជា​រថយន្ត​ប៉ូលិស​សម្រាប់​ល្បាត​នៅ​ទីក្រុង។ ពេល​នេះ​ប៉ូលិស​ជប៉ុន​ក៏​មាន​រថយន្ត​ Nissan GT-R ប្រើ​មិន​ចាញ់​ឌុយបៃ​ឡើយ។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ Nissan ​មាន​ប្រជាពលរដ្ឋ​​មួយ​រូប​​រស់​នៅ​តំបន់​ Tochigi បាន​បរិច្ចាគ​រថយន្ត​ស្ព័រ​​នេះ​មួយ​​គ្រឿង​ ដល់​សមត្ថកិច្ច​ក្នុង​តំបន់​ Tochigi។ រថយន្ត​​នេះ​ត្រូវ​បាន​កែ​សម្រួល​រូបរាង​ខ្លះៗ​​ដោយ​មាន​បន្ថែម​​មេក្រូ​ធំ​មួយ​នៅ​ខាង​មុខ និង​មាន​បន្ថែម​ភ្លើង​សារ៉ែន​ជា​ដើម។

Nissan GT-R ​មាន​បំពាក់​ម៉ាស៊ីន​​ចំណុះ ៣,៨ លីត្រ ប្រភេទ Twin-Turbo មាន​ស៊ីឡាំង​ ៦ ​កម្លាំង​ ៥៦៥ សេះ និង​ប្រើ​ប្រអប់​លេខ​​ស្វ័យប្រវត្តិ ៦ វគ្គ បូក​នឹង​ប្រព័ន្ធ​បើកបរ​ប៉ុង ២។ នៅ​​ក្នុង​ប្រទេស​ជប៉ុន​ រថយន្ត​ GT-R ស៊េរី​ថ្មី​មាន​តម្លៃ​ប្រមាណ​ ៩២ ៤៨០ ដុល្លារ៕

ប្រភព ៖ Car Scoops

បញ្ចេញមតិ

comments