ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ដាក់​ពាក្យ​ចុះ​បញ្ជី​រថយន្ត​ ដែល​បង្កើត​ឡើង​ដោយ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​គឺ​ជា​ប្រព័ន្ធ​ដែល​​ធ្វើ​ឲ្យ​ដំណើរ​ការ​ចុះ​បញ្ជី​រថយន្ត​ និង​ទិញ​ផ្លាក​លេខ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន។ វិធី​ប្រើ​ប្រព័ន្ធ​នេះ​គឺ​ងាយៗ​ដូច​បង្ហាញ​ខាង​ក្រោម​នេះ ៖

**តម្រូវ​ឲ្យ​ស្កេន​ឯកសារ​មួយ​ចំនួន រួម​មាន​​បង្កាន់​ដៃ​ពន្ធ​យានយន្ត, វិក្កយបត្រ ឬ​ លិខិត​លក់​ក្នុង​ករណី​យាន​ជំនិះ​ជា​កម្មសិទ្ធិ​ឯកជន, វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ និង​ អត្តសញ្ញាណប័ណ្ណ​ម្ចាស់​កម្មសិទ្ធិ​ឯកជន។

ក. ការ​ចុះ​ឈ្មោះ

១. ចូល​ទៅ​កាន់​វិបសាយ​ https://vehicle.mpwt.gov.kh/

២. ចុច​លើ​ពាក្យ​ “បង្កើត​គណនី”

៣. បញ្ចូល​ព័ត៌មាន​

៤. បន្ទាប់​មក​ធ្វើ​ការ​បញ្ជាក់ និង​ចុច​លើ​ពាក្យ “​បង្កើត​គណនី” ​នៅ​ខាង​ក្រោម

៥. ពេល​រួច​រាល់​ ចូល​ទៅ​​បើក​សារ​ដែល​បាន​ផ្ញើ​ទៅ​កាន់​អ៊ីមែល​របស់​អ្នក​

៦. ចុច​លើ​ពាក្យ​ Activate Account នោះ​ការ​ស្រេច​

​​​​​​ខ. ការ​​ចុះ​បញ្ជី​

១. ជ្រើស​រើស​​ផ្លាក​លេខ​ណា​ដែល​អ្នក​ពេញ​ចិត្ត រួច​ចុច​លើ​ពាក្យ “ចុះ​បញ្ជី” និង​ចុច​លើ​ពាក្យ “យល់ព្រម”

២. ពិនិត្យ​ព័ត៌មាន​​ម្ចាស់​រថយន្ត​ឲ្យ​បាន​ច្បាស់​ ដើម្បី​បញ្ជាក់​ថា​ត្រឹម​ត្រូវ រួច​ចុច​ពាក្យ “បន្ទាប់”

៣. អ្នក​អាច​ជ្រើស​រើស​ទំហំ​ផ្លាក​លេខ​ ធំ ឬ វែង ដោយ​ត្រូវ​គិត​កម្រៃ​បន្ថែម ពេល​រួច​រាល់​ចុច​ “បន្ទាប់”

៤. បន្ទាប់​មក​ត្រូវ​ភ្ជាប់​ឯកសារ​ចំនួន​ ៤ ដែល​បាន​បញ្ជាក់​ខាង​លើ​

៥. ចូល​ដល់​ព័ត៌មាន​រថយន្ត​​ត្រូវ​បំពេញ​រាល់​ប្រអប់​ដែល​មាន​ផ្កាយ​ក្រហម ពេល​រួច​រាល់​ចុច​ “បន្ទាប់”​

៦. នៅ​ផ្ទាំង​បន្ទាប់​នឹង​​បង្ហាញ​ពី​កាល​បរិច្ឆេទ​ និង​ទីតាំង​​ទទួល​ផ្លាក​លេខ/ប័ណ្ណ​សម្គាល់​យាន​យន្ត

៧. បន្ទាប់​មក​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ដែល​បាន​បំពេញ​ឲ្យ​បាន​ច្បាស់​លាស់

៨. ជា​ចុង​ក្រោយ​ពិនិត្យ​តារាង​មុខ​ចំណាយ​ និង ជ្រើស​រើស​ជម្រើស​នៃ​ការ​ទូទាត់ ដោយ​អាច​បង់​តាម​វីង ឬ លីហួរវេរលុយ​បាន

៩. ពេល​បង់​លុយ​រួច​រាល់ អ្នក​ត្រូវ​ព្រីន​វិក្កយបត្រ​​បង់​ប្រាក់​ រួម​ទាំង​ពាក្យ​ស្នើសុំ​ចេញ​ពី​ប្រព័ន្ធ និង​ភ្ជាប់​ឯកសារ​យោង​ទាំង​ ៤ ​យក​ទៅ​កាន់​ការិយាល័យ​ផ្ដល់​សេវា​របស់​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន។

ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​ដឹង​កាន់​តែ​ច្បាស់ ៖​​​​​​

Loading...

បញ្ចេញមតិ

comments