ម៉ូតូ​ PCX ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid​ បាន​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​​បាន​រយៈពេល​ ២ ខែ​មក​ហើយ ដោយ​ក្នុង​រយៈពេល​នេះ​តម្លៃ​របស់​ម៉ូតូ​នេះ​​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង។

ចេញ​លក់​ដំបូង​កាល​ពី​អំឡុង​ពាក់​កណ្ដាល​ខែ​សីហា​ ឆ្នាំ ២០១៨ ម៉ូតូ​ Hybrid នេះ​ត្រូវ​បាន​ឈ្មួញ​កំណត់​តម្លៃ​លក់​ខ្ទង់​​ប្រមាណ​ ៥ ៥០០ ដុល្លារ។ ដល់​ចុង​ខែ​សីហា​​តម្លៃ​របស់​ PCX Hybrid បាន​បន្ត​ធ្លាក់​ថ្លៃ​នៅ​សល់​ប្រមាណ​ ៤ ៧០០ ដុល្លារ។

ដោយ​ឡែក​នៅ​អំឡុង​ដើម​ខែ​តុលា​ ឆ្នាំ ២០១៨ នេះ Honda PCX Hybrid បាន​ថយ​ចុះ​តម្លៃ​បន្ថែម​ទៀត​ ដោយ​មាន​តម្លៃ​ប្រមាណ​ ៤ ៥០០ ដុល្លារ។ មាន​ន័យ​ថា​បាន​ធ្លាក់​ចុះ​អស់​ ១ ០០០ ដុល្លារ​ចាប់​តាំង​ពី​ចេញ​លក់​លើ​ទីផ្សារ​មក។

​​​ម៉ូតូ​ PCX Hybrid មាន​ប្រភេទ​បើកបរ​ចំនួន​ពីរ​រួម​មាន​ D សម្រាប់​​ការ​បើកបរ​ធម្មតា​ ស៊ី​ប្រេង​តិច​​ និង S ដែល​​ផ្ដល់​កម្លាំង​ខ្លាំង​។ កុងទ័រ​ឌីជីថល​នៃ​ម៉ូតូ​​ក៏​មាន​បង្ហាញ​​ព័ត៌មាន​ផ្សេងៗ​ពី​ប្រព័ន្ធ​ Hybrid ដូច​ជា​ប្រភេទ​នៃ​ការ​បើកបរ, កម្រិត​ថាមពល​ និង​ការ​សាក​បញ្ចូល​ថាមពល​នៃ​អាគុយ និង​ កម្រិត​ស៊ីសាំង​ជា​មធ្យម​​​នៃ​ម៉ាស៊ីន៕

រូបភាព ៖ Tang Ly Hout Motor Shop

Loading...

បញ្ចេញមតិ

comments