​Volkswagen Amarok ជា​រថយន្ត​​ដែល​ទទួល​បាន​ពាន​រង្វាន់ “រថយន្ត​ភីកអាប់​ប្រចាំ​ឆ្នាំ ២០១៨” សម្រាប់​សុវត្ថិភាព​និង​ការ​ច្នៃប្រឌិត​ដ៏​ល្អ​បំផុត។ ​ម៉ូដែល​ Amarok នេះ​ក៏​ទើប​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​មាន​ចំណុច​ពិសេសៗ​​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ ៖

១. សន្សំសំចៃ​ប្រេង​ឥន្ធនៈ ៖ ជា​មួយ​​ប្រភេទ​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ រថយន្ត​នេះ​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​ជា​មធ្យម​ ៧,៣ លីត្រ​ក្នុង​ការ​បើកបរ​ចម្ងាយ​ ១០០ គីឡូម៉ែត្រ។ ម៉ាស៊ីន​រថយន្ត​នេះ​អាច​បង្កើត​កម្លាំង​បាន​​ ១៧៩ សេះ និង​​​មាន​សមត្ថភាព​ដឹក​ ១១៥៤ គីឡូក្រាម។

២. ការ​រចនា ៖ Amarok ​បាន​បំពាក់​ ” Chrome” ជា​ស្តង់ដារ​ដែល​បាន​សម្គាល់​ដោយ​បន្ទះ​ខាង​មុខ Chrome និង​ចង្កៀង​ខាង​មុខ, ឈ្នាន់ និង​ផ្នែក​ខាង​ក្រោយ​កាង​មាន​ក្រូម។

៣. ផាសុកភាព ៖ ErgoComfort® លើ​រថយន្ត​ Amarok គឺ​ជា​ប្រភេទ​កៅអី អាច​សារ៉េ​បាន​ដល់​ទៅ ១៤ បែប កៅអី​អូតូ​និង​កៅអី​ខាង​ក្រោយ​ISOFIX® ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មាន​អារម្មណ៍​សុវត្ថិភាព​និង​មាន​ផាសុកភាព​បំផុត​សម្រាប់​កុមារ។

៤. សុវត្ថិភាព ៖ Amarok ជា​រថយន្ត​ភីកអាប់​តែ​មួយ​គត់​ដែល​មាន​មុខងារ​ឲ្យ​ដឹង​​ពី​​ឧបសគ្គ​នៅ​ផ្នែក​ខាង​ក្រោយ Post-Collision Braking និង​ប្រើ​​ហ្វ្រាំង​ឌីស​មុខ/ក្រោយ។ Amarok ​ក៏​មាន​បំពាក់​នូវ​​ ESP (ប្រពន្ធ័​អេឡិចត្រូនិក​ទប់​លំនឹង) ប្រព័ន្ធ​ហ្វ្រាំង​ ABSសំរាប់​ផ្លូវ​ពិបាក និង​ប្រព័ន្ធ​រក្សា​ស្ថិរភាព​លំនឹង​រថយន្ត​ពេល​សណ្ដោង។

​​ដើម្បី​អាច​ដឹង​​ច្បាស់​ពី​សមត្ថភាព​របស់​​​​ម៉ូដែល Amarok នេះ​ អតិថិជន​អាច​សុំ​ចុះ​ឈ្មោះ​បើកបរ​សាក​ល្បង​បាន​​​នៅ​ក្រុមហ៊ុន Volkswagen Cambodia ដែល​​មានទីតាំងនៅ អគារ​លេខ 9392 មហាវិថី​សហព័ន្ធ​រុស្ស៊ី រាជធានី ភ្នំពេញ​ ឬអាច​ទំនាក់ទំនង​បាន​តាម​​រយៈ​លេខ​ទូរសព្ទ 095 999 820៕​

Loading...

បញ្ចេញមតិ

comments