កាល​ពី​ដើម​ខែ​តុលា ឆ្នាំ ២០១៨ ថ្មីៗនេះ ក្រុមហ៊ុន HGB Group បាន​ធ្វើ​ការ​ប្រកាស​នូវ “ប្រូម៉ូសិន​មាស​សុទ្ធ ១គីឡូក្រាម” សម្រាប់​ក្រុមហ៊ុន​ ​MAZDA​ ​និង​ក្រុមហ៊ុន​ ​KIA​ ​ដែល​ជា​ក្រុមហ៊ុន​នាំចូល​ ​និង​ចែកចាយ​ផ្តាច់​មុខ​របស់​ខ្លួន។

“ប្រូម៉ូសិនមាស១KG​​” បាន​ទទួល​ការ​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក​ក្នុង​រយៈពេល​ត្រឹមតែ​ ​៤សប្តាហ៍​ប៉ុណ្ណោះ​ក្រុមហ៊ុន​លក់​រថយន្ត​អស់​រហូត​ដល់​ ​៣៩៩គ្រឿង។ ទន្ទឹម​នឹង​ភាព​ជោគជ័យ​នេះ​ក្រុមហ៊ុន HGB Group បាន​ធ្វើការ​ជប់លៀង និង​អបអរសាទរ​ចំពោះ​អតិថិជន ៣៩៩ដំបូង​នៅ​យប់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៨ ដើម្បី​ថ្លែង​អំណរគុណ​ដល់​អតិថិជន​ដែល​បាន​ជាវ​រថយន្ត និង​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​មិនទាន់​បាន​ជាវ​រថយន្ត​ក្នុង​ឱកាស​ប្រូម៉ូសិន​នេះ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​រាត្រី​ថ្ងៃ​ដដែល​នេះ​ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​បង្ហាញ​រូបរាង​ ​មាស​សុទ្ធ​ ​១គីឡូក្រាម​ផងដែរ។ រាល់​អតិថិជន​ដែល​បាន​ជាវ​រថយន្ត​ ​Mazda និង Kia​ ​មិន​ត្រឹមតែ​បាន​ទទួល​រថយន្ត​ថ្មី​ ​ល្អ​ ​សុវត្ថិភាព​ ​ហើយ​តម្លៃ​វិញ​គឺ​ពិសេស​ ​និង​បាន​ទទួល​មាស​សុទ្ធ​ថែម​ទៀត​ផង។ ចំពោះ​អតិថិជន​ដែល​មិន​ទាន់​បាន​ជាវ​ ​អាច​ធ្វើការ​ទំនាក់ទំនង​ជាមួយ​សហការី​ផ្នែក​លក់​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ ​ព្រោះ​ចំនួន​មាន​កំណត់។

ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង៖

Mazda Cambodia (សាខា ព្រះមុនីវង្ស)
# 757-មហាវិថី​ព្រះមុនីវង្ស បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ – កម្ពុជា
ទូរស័ព្ទ: (+855) 95 999 599

Mazda Cambodia (សាខា ពោធិចិនតុង)
# 379, មហាវិថី​សហព័ន្ធ​រុស្សី, សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ – កម្ពុជា
ទូរស័ព្ទ: (+855) 95 999 699

Kia Motors Cambodia
# 379, មហាវិថី​សហព័ន្ធរុស្សី, សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ – កម្ពុជា
ទូរស័ព្ទ: (+855) 095 999 799 / 095 999 191

Loading...

បញ្ចេញមតិ

comments