កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ម៉ូតូ​ Honda Dream ស៊េរី​ឆ្នាំ ២០១៩ បាន​បង្ហាញ​មុខ​ជា​មួយ​ចំណុច​ថ្មីៗ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន។​​​

ម៉ូតូ​ Dream ស៊េរី​ថ្មី​មាន​មុខមាត់​​ថ្មី​ដោយ​មាន​តែម​រចនាបថ​ដូចជា​ថ្ម​ម៉ាប​រំលេច​ដោយ​សរសៃ​ពណ៌​មាស, កុងទ័រ​ថ្មី​មាន​​ខ្សែ​មាស​ព័ទ្ធ​ជុំវិញ និង​មាន​ជម្រើស​ពណ៌​ចំនួន​ ៣ រួម​មាន​ពណ៌​មាស, ពណ៌​ខ្មៅ និង​ពណ៌​ក្រហម។ Honda Dream ឆ្នាំ ២០១៩ នៅ​តែ​ប្រើ​ប្រាស់​ម៉ាស៊ីន​ ១២៥ សេសេ ដែល​បញ្ចុះ​កម្ដៅ​ដោយ​ខ្យល់ និង​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​យ៉ាង​ល្អ។

ក្រោយ​ប្រកាស​ចេញ​ភ្លាម ម៉ូតូ​ Honda Dream ឆ្នាំ ២០១៩ ក៏​ត្រូវ​បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​ភ្លាម​ៗ​តាម​រយៈ​​តំណាង​ចែក​ចាយ​របស់ Honda Cambodia-NCX ដោយ​មាន​តម្លៃ​ប្រហាក់​ប្រហែល​ ២ ៤០០ ដុល្លារ៕​​​​

រូបភាព ៖ Hout Alpha / MS Sticker Designer

Loading...

បញ្ចេញមតិ

comments