​Lexus RX ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ និង​ពី​មួយ​ម៉ូដែល​ឆ្នាំ​ទៅ​ម៉ូដែល​ឆ្នាំ មាន​ផលិត​ក្នុង​បរិមាណ​ច្រើន​ដើម្បី​បញ្ចេញ​លក់​លើ​ទីផ្សារ​។ យ៉ាងណាក្ដី​មាន​ Lexus RX ចំនួន ៤ ម៉ូដែល ផលិត​ក្នុង​ចំនួន​តិច​តូច​បំផុត ដែល​កម្រ​រក​​ទិញ​បាន។

  • Lexus RX 300 Silver Sport

នៅ​ឆ្នាំ ២០០១ ក្រុមហ៊ុន Lexus បាន​បញ្ចេញ​លក់​ RX 300 Silver Sport ជា​​ម៉ូដែល​ផលិត​មាន​កំណត់​ ដែល​មាន​ចំណុច​មួយ​ចំនួន​ពិសេស​ខុស​ពី​​ម៉ូដែល RX 300 ធម្មតា។ RX 300 Silver Sport មាន​ជម្រើស​ពណ៌​ខាង​ក្រៅ ពណ៌​ទឹក​ប្រាក់ និង​ ពណ៌​ខ្មៅ, មានរន្ធខ្យល់ដូចជាសំណាញ់ ហើយ​មាន​ផ្នែក​ខាង​ក្នុង​ពណ៌​ខ្មៅ​សុទ្ធ និង​មាន​កៅអី​​ស្បែក​រចនា​ជា​រន្ធ​តូចៗ។

  • Lexus RX 300 Coach Edition

នៅ​ឆ្នាំ ២០០២ ក្រុមហ៊ុន Lexus បាន​បញ្ចេញ​លក់ RX 300 Coach Edition ដែល​កៅអី​ស្បែក​រចនា​ជា​រន្ធ​តូចៗ, រន្ធ​ខ្យល់​មាន​រចនាបថ​​ដូច​ជា​សំណាញ់ និង​មាន​ផ្ដល់​ជូន​នូវ​វ៉ាលី​ Coach មួយ​ឈុត​ទៀត​ផង។

  • Lexus RX 330 Thundercloud Edition
រូបភាព ៖ AutoMall

​​​RX 330 Thundercloud Edition ត្រូវ​បាន​ប្រកាស​ចេញ​នៅ​ឆ្នាំ ២០០៥ ដែល​មាន​ផលិត​ត្រឹម​ ៦ ៥០០ គ្រឿង​ប៉ុណ្ណោះ។ RX 330 មួយ​ប្រភេទ​នេះ​​មាន​​រន្ធ​ខ្យល់​​ក្រូម៉េ​តែ​បែប​ផ្ដេក, កង់​​ទំហំ ១៨ អ៊ីញ​មាន​កាំ​ចំនួន ៥, ផ្នែក​ខាង​ក្នុង​មាន​បិត​ដោយ​ឈើ​ខ្មៅ និង​មាន​ជម្រើស​ពណ៌​ពិសេស ២ គឺ​ Thundercloud Metallic (ពណ៌​ទឹក​មាស) និង Thundercloud Flint Mica (ពណ៌​ខ្មៅ​បែក​ប្រផេះ​)។

រូបភាព ៖ AutoMall
រូបភាព ៖ AutoMall
រូបភាព ៖ AutoMall
រូបភាព ៖ AutoMall
  • Lexus RX 350 Pebble Beach

Lexus RX 350 Pebble Beach គឺ​ជា​រថយន្ត​ម៉ូដែល​ពិសេស ​ស៊េរី​ឆ្នាំ ២០០៩ ​ផលិត​​ត្រឹម​ ៦ ០០០ គ្រឿង​ប៉ុណ្ណោះ។ រថយន្ត​មាន​បំពាក់​ដោយ​កង់​ ១៨ អ៊ីញ​ពិសេស, រន្ធ​ខ្យល់​ក្រូមេ​ និង​មាន​ជម្រើស​ពណ៌​ពិសេស ២ រួម​មាន​​ Black Onyx (ខ្មៅ) និង Truffle Mica (ខ្មៅ​បែក​ប្រផេះ)៕

ប្រភព ៖ Wikipedia​​​​​​​​

Loading...

បញ្ចេញមតិ

comments