ការ​ប្រមូល​ពន្ធ​ផ្លូវ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​​ប្រចាំ​ឆ្នាំ ២០១៨ នឹង​ត្រូវ​ផុត​កំណត់​នា​ថ្ងៃ​ទី ៣០ វិច្ឆិកា​ខាង​មុខ​នេះ។ ម្ចាស់​យានយន្ត​​ថ្មី​ដែល​ទើប​ធ្វើ​ការ​​​ប្រកាស​បង់​ពន្ធ​​ផ្លូវ​ជា​លើក​ដំបូង ត្រូវ​ត្រៀម​​ដូច​ខាង​ក្រោម​នេះ ៖

១. ត្រូវ​បំពេញ​លិខិត​ប្រកាស​បង់ពន្ធ​ចំនួន ២ សន្លឹក​ តាម​ទម្រង់​ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ

២. ត្រូវ​ភ្ជាប់​ជា​មួយ​នូវ​​ឯកសារ​​ដូច​ជា​ ប័ណ្ណ​សម្គាល់​យានយន្ត ឬ ​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ បង្កាន់​ដៃ​បង់​​ពន្ធ​នាំ​ចូល និង​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ខ្លួន​របស់​​ម្ចាស់​យានយន្ត ឬ លិខិត​ឆ្លង​ដែន​ ឬ លិខិត​បញ្ជាក់​សំបុត្រ​កំណើត

ក្រោយ​មាន​ឯកសារ​គ្រប់​គ្រាន់​ហើយ ត្រូវ​ប្រគល់​ឯកសារ​ជូន​ដល់​​មន្ត្រី​ពន្ធដារ​នៅ​សាខា​ពន្ធ​ដារ ខេត្ត-ខណ្ឌ​ទូទាំង​ប្រទេស ដើម្បី​ឲ្យ​មន្ត្រី​បញ្ចូល​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ។ បន្ទាប់​ពី​រួច​រាល់​គ្រាន់​តែ​ធ្វើ​ការ​បង់​ប្រាក់​ជា​ការ​ស្រេច៕​​​

Loading...

បញ្ចេញមតិ

comments