លេខ ១៦៨ ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ដែល​ជឿជាក់​លើ​វិជ្ជា​ហុងស៊ុយ​ យល់​ថា​នេះ​ជា​លេខ​​​មួយ​ដែល​អាច​នាំ​មក​នូវ​លាភ​សំណាង​។ ដោយ​សារ​កត្តា​នេះ នាំ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​លេខ​ទូរសព្ទ​ដែល​មាន​​រួម​បញ្ចូល​នូវ​លេខ ១៦៨ ឬ ផ្លាក​លេខ​យានយន្ត​ដែល​មាន​លេខ ១៦៨ ជា​ដើម។

រូបតំណាង

ទាក់ទង​នឹង​ផ្លាក​​យានយន្ត​​ដែល​មាន​លេខ​ ១៦៨ នេះ ​ប្រសិន​បើ​ពិនិត្យ​មើល​លើ​វិបសាយ​ចុះ​បញ្ជី​យានយន្ត​ស្វ័យប្រវត្តិ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គេ​ឃើញ​ថា​ផ្លាក​លេខ​ប្រភេទ​នេះ​មាន​តម្លៃ​ថ្លៃ​មិន​ធម្មតា​ឡើយ។

តាម​វិបសាយ​ក្រសួង​បាន​បង្ហាញ​ថា​ផ្លាក​លេខ​ដែល​មាន​កន្ទុយ​លេខ ១៦៨ មាន​តម្លៃ​​​ចាប់​ពី ៣,២ លាន​រៀល (ប្រមាណ​ ៨០០ ដុល្លារ) ឡើង​រហូត​ដល់ ១៦ លាន​រៀល (ប្រមាណ ៤ ០០០ ដុល្លារ) ​ឯណោះ។ បញ្ជាក់​ថា​នេះ​ជា​តម្លៃ​ផ្លាក​លេខ​ភ្នំពេញ សម្រាប់​ផ្លាក​លេខ​ខេត្ត​អាច​ធូរ​ថ្លៃ​ជាង​នេះ។

​​ប្រិយមិត្ត​អាច​មើល​តម្លៃ​ផ្លាក​លេខ​កន្ទុយ ១៦៨ តាម​រយៈ​រូបភាព​ខាង​ក្រោម​នេះ ឬ តាម​រយៈ​វិបសាយ​ចុះ​បញ្ជី​យានយន្ត​ស្វ័យប្រវត្តិ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ផ្ទាល់ ៖

Loading...

បញ្ចេញមតិ

comments