កាល​ពី​ខែ​មុន ក្រុមហ៊ុន Mercedes-AMG បាន​បង្ហាញ​ម៉ូដែល A35 ស៊េរី​ឆ្នាំ ២០១៩ ហើយ​ឥឡូវ​នេះ​ក្រុមហ៊ុន​បាន​បើក​ឲ្យ​កុម្ម៉ង់​ទិញ សម្រាប់​ទីផ្សារ​អឺរ៉ុប​មួយ​ចំនួន រួម​ទាំង​ប្រទេស​អាល្លឺម៉ង់​ផង​ដែរ។

រថយន្ត Mercedes-AMG A35 ស៊េរី​ថ្មី​នេះ មាន​តម្លៃ​ចាប់​ពី ៥៤ ១៨០ ដុល្លារ​នៅ​លើ​ទីផ្សារ​ប្រទេស​អាល្លឺម៉ង់ ដោយ​វា​បាន​បំពាក់​កាង AMG នៅ​ផ្នែក​ខាង​ក្រៅ និង ប្រព័ន្ធ MBUX Infotainment System ដ៏​ទំនើប​នៅ​ផ្នែក​ខាង​ក្នុង។ វា​បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ៣០១ សេះ។

រថយន្ត​តូច​ច្រឡឹង​នេះ​ប្រើ​ប្រអប់​លេខ​អូតូ ៧ វគ្គ និង ប្រព័ន្ធ​បើកបរ​ប៉ុង ២ AWD ដែល​អនុញ្ញាត​ឲ្យ​វា​រត់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹម​តែ ៤,៧ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា​រហូត​ដល់​ទៅ ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ជាមួយ​គ្នា​នេះ​ផង​ដែរ Mercedes-AMG A35 មាន Option “AMG Aerodynamics Package” ដែល​ជួយ​ឲ្យ​រថយន្ត​កាន់​តែ​មាន​លំនឹង ទោះ​បើក​នៅ​ល្បឿន​លឿន ជាមួយ​នឹង Option “AMG Night Package” ដែល​ផ្តល់​យ៉ាន់​ទំហំ ១៩ អ៊ីញ​យ៉ាង​ស្រស់​ស្អាត និង​លក្ខណៈ​ពិសេសៗ​ជា​ច្រើន​ផ្សេង​ទៀត។ ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ វា​បាន​បំពាក់​កៅអី​ស្ព័រ​មាន​មុខងារ​កម្តៅ , ដៃ​ចង្កូត​ស្ព័រ និង ប្រព័ន្ធ​ភ្លើង Ambient Lighting ជា​ដើម៕

ប្រភព ៖ carscoops

Loading...

បញ្ចេញមតិ

comments