ក្រុមហ៊ុន Toyota កំពុង​ចាប់ផ្តើម​ដាក់​លក់​ម៉ូដែល Land Cruiser ស៊េរី​ឆ្នាំ ២០១៩ របស់​ខ្លួន ជាមួយ​នឹង​រូបរាង ក៏​ដូច​ជា​រចនាបថ​មិន​ផ្លាស់ប្តូរ​ខុស​ពី​ស៊េរី​មុន​ឡើយ។

រថយន្ត SUV ខ្នាត​ធំ​ពេញ​សាច់​នេះ ផ្តល់​នូវ​កៅអី​អង្គុយ​ដល់​ទៅ ៨ និង​ប្រព័ន្ធ​ប៉ុង ២ FWD ដ៏​អស្ចារ្យ ព្រមទាំង​ប្រព័ន្ធ​បូម Hydraulic Kinetic Dynamic Suspension ទៀត​ផង។ វា​បំពាក់​ម៉ាស៊ីន​ចំណុះ ៥,៧ លីត្រ ទំហំ ៨ ស៊ីឡាំង (V8) បង្កើត​កម្លាំង​បាន ៣៨១ សេះ និង​ប្រើ​ប្រអប់លេខ​អូតូ ៨ វគ្គ។

ជាមួយ​នឹង​រូបរាង​ដ៏​ធំ និង​កម្លាំង​ប៉ុណ្ណេះ Toyota Land Cruiser អាច​អូស​សណ្តោង​រហូត​ដល់​ទៅ​ទម្ងន់ ៣ ៦០០ គីឡូក្រាម​ឯណោះ។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​មាន​បំពាក់​មុខងារ​ពិសេស​សម្រាប់​អូស​សណ្តោង Trailer Sway Control System ដែល​ដំណើរការ​ជាមួយ​នឹង​ប្រព័ន្ធ​ទប់​លំនឹង VSC ផង​ដែរ។

ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ រថយន្ត Toyota Land Cruiser ស៊េរី​ថ្មី​សម្បូរ​ទៅ​ដោយ​លក្ខណៈ​ពិសេសៗ​ជា​ច្រើន ដូចជា កៅអី​ស្បែក​មាន​មុខងារ​កម្តៅ និង​បញ្ចេញ​ខ្យល់ , ដៃ​ចង្កូត​មាន​មុខងារ​កម្តៅ , ចូល​រថយន្ត​មិន​ចាំ​បាច់​ប្រើ​សោរ , ដំបូល Moonroof ចុច , ម៉ាស៊ីន​ត្រជាក់​មុខ-ក្រោយ​ដែល​បាញ់​ខ្យល់​ចេញ​តាម​រយៈ​រន្ធ​ចំនួន ២៨ ក្នុង​កាប៊ីន​រថយន្ត , ប្រព័ន្ធ​សំឡេង JBL កម្រិត Premium និង សាកថ្ម Wireless ជា​ដើម។

បើ​និយាយ​ពី​បច្ចេកវិទ្យា​សុវត្ថិភាព​វិញ វា​បាន​បំពាក់​មុខងារ ដូច​ជា Pre-Collision system with Pedestrian Detection, Lane Departure Alert with Sway Warning, Dynamic Radar Cruise Control និង​មុខងារ​ជា​ច្រើន​ផ្សេង​ទៀត៕

ប្រភព ៖ carscoops

Loading...

បញ្ចេញមតិ

comments