​​​ម៉ូតូ​អាគុយ​ទំនើប​របស់​ក្រុមហ៊ុន​វៀតណាម​ Vinfast ដែល​ជា​ម៉ូដែល​ Klara ត្រូវ​បាន​បង្ហាញ​តម្លៃ​ដាក់​លក់​លើក​ដំបូង​របស់​ខ្លួន ដែល​នឹង​ចាប់​ផ្ដើម​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​នា​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា​នេះ។

ម៉ូតូ​អាគុយ​​ម៉ូដែល Klara មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ​ប្រភេទ​អាគុយ​អាស៊ីដ និង​មួយ​ប្រភេទ​ទៀត​ប្រើ​អាគុយ​លីចូម។ សម្រាប់​ការ​លក់​​ដំណាក់​កាល​ដំបូង ​ប្រភេទ​អាគុយ​អាស៊ីដ​មាន​តម្លៃ​ ២១ លាន​ដុង (ប្រមាណ​ ៩០២ ដុល្លារ) និង​អាគុយ​លីចូម​តម្លៃ ៣៥ លាន​ដុង (ប្រមាណ​ ១ ៥០០ ដុល្លារ)

​ការ​លក់​ដំណាក់​កាល​​ទីពីរ​ម៉ូដែល Klara អាគុយ​អាស៊ីដ​នឹង​​លក់​តម្លៃ ២៥ លាន​ដុង (ប្រមាណ​ ១ ០៧៣ ដុល្លារ) និង​ប្រភេទ​លីចូម​តម្លៃ ៣៩,៩ លាន​ដុង (ប្រមាណ​ ១ ៧១៣ ដុល្លារ)។ ចំពោះ​តម្លៃ​ពេញ​នៃ​ម៉ូដែល​ទាំង​ពីរ​គឺ ៣៤ លាន​ដុង (ប្រមាណ ១ ៤៦០ ដុល្លារ) និង​ ៥៧ លាន​ដុង (ប្រមាណ​ ២ ៤៤៨ ដុល្លារ)។

សម្រាប់​ការ​លក់​ដំណាក់​កាល​ទី​មួយ​ និង​ទីពីរ​ Vinfast ប្រកាស​ថា​សុខ​ចិត្ត​ខាត​បង់​ ៤០% ដើម្បី​ឲ្យ​​ពលរដ្ឋ​វៀតណាម​បាន​ប្រើ​ប្រាស់​ផលិតផល​វៀតណាម​ដែល​មាន​ស្តង់ដារ​អន្តរជាតិ និង​ដើម្បី​ផ្លាស់​ប្ដូរ​ទម្លាប់​ឲ្យ​ប្រើ​ប្រាស់​យានយន្ត​មិន​ប៉ះពាល់​ដល់​បរិស្ថាន។

ម៉ូតូ​អាគុយ Klara មាន​បំពាក់​មុខងារ​ទំនើបៗ​ដូច​ជា​អំពូល​ LED មុខ​/ក្រោយ, កុងទ័រ​បង្ហាញ​ទិន្នន័យ​ប្រៀប​ដូច​ជា​អេក្រង់, អាច​ភ្ជាប់​ជា​មួយ​ស្មាតហ្វូន​ដើម្បី​ដឹង​ពី​ស្ថានភាព​នៃ​ម៉ូតូ, ប្រើ​ម៉ាស៊ីន​អាល្លឺម៉ង់​ដែល​អាច​រត់​ក្នុង​ល្បឿន ៥០ ទៅ ៧០ គ.ម/ម៉ ហើយ​សាក​បំពេញ​ម្ដង​អាច​ជិះ​បាន​ចម្ងាយ ៨០ ទៅ ១២០ គ.ម៕

ប្រភព ៖ VN Express​​​​​​​

Loading...

បញ្ចេញមតិ

comments