សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែង​ថា​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កំពុង​រក​ដំណោះ​ស្រាយ​ ចំពោះ​អ្នក​ប្រើប្រាស់​ម៉ូតូ​គ្មាន​ប័ណ្ណបើកបរ ខណៈ​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​​កើត​ឡើង​លើ​អ្នក​បើកបរ​ម៉ូតូ​។

សម្ដេចក្រឡាហោម ស ខេង

ការ​លើក​ឡើង​របស់​លោក​ដូច​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង “​ទិវា​អន្តរជាតិ​រំឭក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​ ១៣”​ ​កាលពី​ថ្ងៃ​ទី​ ៣ ខែ​វិច្ឆិកា នៅ​ភូមិ​ស្វាយអាត់ ឃុំ​ស្នាមព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។

​​លោក ស ខេង បាន​​ថ្លែង​ថា ៖ “…ដោយសារ​តែ​យើង​ចង់​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​សម្ដេច​នាយករដ្ឋមន្ត្រី លោក​បាន​ប្រកាស​មិន​តម្រូវ​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ដែល​មាន​កម្លាំង​ក្រោម​ ១២៥ ​សេសេ​ ​មាន​ប័ណ្ណ​បើកបរ​ទេ។…ដល់​អ៊ីចឹង គាត់​ទិញ​មក​…​គាត់​ជិះ​តែ​ម្ដង ទាំង​ប្រថុយ​ប្រថាន​ទាំង​អត់​ចេះ​ជិះ រឿង​ហ្នឹង​ហើយ​​ដែល​វា​បង្ក​គ្រោះថ្នាក់”។

​​​​លោក ស ខេង ​បាន​បញ្ជាក់​ថា​​ ​ពេល​នេះ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​​កំពុង​សិក្សា​​រក​វិធី​​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ខណៈ​ដែល​គោលការណ៍​ដាក់​ចេញ​កន្លង​ទៅ​ជា​មួយ​ហាង​លក់​ម៉ូតូ មិន​មាន​ប្រសិទ្ធភាព​ពេញ​លេញ៕

ប្រភព ៖​ Post Khmer​

Loading...

បញ្ចេញមតិ

comments