គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​កើត​មាន​នៅ​ទូទាំង​ពិភពលោក។ ​នៅ​ក្នុង​នោះ​ដែរ​ ក្រៅ​ពី​ការរឹត​បន្តឹង​ច្បាប់​ចរាចរណ៍​និង​ការ​អប់រំ​បន្ថែម​អំពី​ការ​គោរព​ច្បាប់​ចរាចរណ៍​ ​វិស័យ​ឧស្សាហកម្ម​រថយន្ត​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ផ្នែក​ធំ​ផង​ដែរ។

ជាក់ស្ដែង​សម្រាប់​ទីផ្សារ​រថយន្ត​នៅ​ប្រទេស​កម្ពុជា​ ​​រថយន្ត​ ​Pick-up​ ​មួយ​ប្រភេទ​គឺ​ ​Ford Ranger​ ​ស៊េរី​ថ្មី​ ​2019 ​ ​​ជា​រថយន្ត​ម៉ូដែល​ថ្មី​របស់​ ​Ford​ ​ដែល​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​​ថ្មីៗ ​ព្រម​ទាំង​បាន​ធ្វើការ​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ចំនួន​ដែល​ជួយ​ដល់​ការ​បើកបរ​និង​សុវត្ថិភាព​លើ​ដង​ផ្លូវ​នៅ​កម្ពុជា។

ប្រព័ន្ធ​សុវត្ថិភាព​​លើ​រថយន្ត​ Ford Ranger 2019 ​ដែល​បាន​អភិវឌ្ឍន៍​ឲ្យ​ប្រសើរ​ជាង​មុន​រួម​មាន ៖

  • ​ប្រព័ន្ធ​ផ្ដល់​ដំណឹង​គ្រោះថ្នាក់​ជុំវិញ​រថយន្ត​ ​(Blind Sport Information System)
  • ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​នៅ​ខាង​មុខ​ ​(Collusion Warning)

  • ​ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត​និង​រំលឹក​ឲ្យ​អ្នក​បើកបរ​បើក​ក្នុង​គន្លង​ត្រឹមត្រូវ​ (Lane Keeping System)​ ​
  • ប្រព័ន្ធ​កំណត់​ល្បឿន​ ​និង​អាច​បន្ថយ​ល្បឿន​ដោយ​ស្វ័យប្រវត្តិ​តាម​ល្បឿន​រថយន្ត​ខាងមុខ​ ​(Adaptive Cruise Control)
  • និង​ប្រព័ន្ធ​រំលឹក​អ្នក​បើកបរ​នៅ​ពេល​មាន​អារម្មណ៍​ងងុយ​គេង​ ​(Driver Alert)​ ​ជាដើម។

សម្រាប់​រថយន្ត​ ​Ford Ranger 2019​ នេះ​ដែរ​​ ​ក៏​បាន​បំពាក់​បន្ថែម​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ពីរ​ទៀត​ដែល​ជា​បច្ចេកវិទ្យា​ចុងក្រោយ​បង្អស់​របស់​ក្រុមហ៊ុន​ ​Ford ធ្វើ​ឲ្យ​រថយន្ត​​នេះ​កាន់តែ​ពិសេស​ជាង​ម៉ូដែល​មុន​ៗ​ទៅ​ទៀត។ ប្រព័ន្ធ​​ទាំង​ពីរ​​នេះ​មាន​ ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ ​និង​ការពារ​ការ​ប៉ះទង្គិច​ ​(Pre-Collision Assist) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ​ ​(Autonomous Emergency Braking)​ ​នៅ​ពេល​មាន​ឧបសគ្គ​មក​ពី​ខាងមុខ។

ប្រព័ន្ធ​ទាំង​ពីរ​ខាង​លើ​​ ​ប្រើរ៉ាដា​ ​និង​កាមេរ៉ា​ខាង​មុខ​ដើម្បី​ចាប់​ឧបសគ្គ​ដូចជា​រថយន្ត​ខាង​មុខ​ ​ឬ​អ្នក​ថ្មើរ​ជើង​កំពុង​​ឆ្លង​ផ្លូវ​ខាងមុខ​ ​បន្ទាប់​មក​វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នក​បើកបរ​ ​ក្នុង​ករណី​អ្នក​បើកបរ​នៅ​តែ​មិន​ឆ្លើយ​តប​ ​នោះ​រថយន្ត​នឹង​ធ្វើការ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ។

បច្ចេកវិទ្យា​នេះ​ជួយ​បញ្ចៀស​ការ​បុក​ ​ឬ​ប៉ះ​ ​និង​ក្នុង​ករណី​ផ្សេង​ទៀត​អាច​ជួយ​កាត់​បន្ថយ​ការ​ប៉ះទង្គិច​ផ្នែក​ខាង​មុខ​ ​និង​ខាងក្រោយ​បាន​មួយ​ចំនួន​ធំ​ក៏​ដូចជា​ប្រាប់​អ្នក​បើកបរ​នៅ​ពេល​មាន​អ្នក​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ​ ​និង​ជៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​នៅ​ខាងមុខ​ផង​ដែរ។

ជាមួយ​នឹង​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ក្រុមហ៊ុន​ ​Ford​ ​នេះ​ ​អ្នក​អាច​បើកបរ​ប្រកប​ដោយ​មាន​ទំនុក​ចិត្ត​ ​និង​មាន​ភាព​រលូន​គ្រប់ពេលវេលា។ ក្រៅ​ពី​នេះ​ ​ដើម្បី​ការពារ​និង​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ការ​គោរព​ក៏​ដូចជា​ការ​យល់​ច្បាស់​អំពី​ច្បាប់​ចរាចរណ៍​គឺ​ជា​ប្រការ​សំខាន់​បំផុត​ដែល​អ្នក​បើកបរ​គ្រប់​រូប​ត្រូវ​តែ​ធ្វើ៕

Loading...

បញ្ចេញមតិ

comments