ម៉ូតូ​អាគុយ​ម៉ូដែល Klara របស់​ក្រុមហ៊ុន​វៀតណាម​​ Vinfast នឹង​ត្រូវ​ដំឡើង​ក្នុង​រោងចក្រ​ Vinfast ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ Cat Hai នៃ​ទីក្រុង​ Hai Phong។

ក្នុង​រោងចក្រ​នេះ​​មាន​បុគ្គលិក​ប្រមាណ ២០០ នាក់ ធ្វើ​ការ​លើ​សង្វាក់​ផលិត​កម្ម​​ម៉ូតូ។ រោងចក្រ​នេះ​ដែរ​សង់​លើ​ផ្ទៃ​ដី​ទំហំ ៦,៤ ហិចតា ដោយ​មាន​គោលដៅ​ថា​នឹង​ផលិត​ម៉ូតូ​ឲ្យ​បាន ២៥០ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ។

ដំណើរ​ការ​នៃ​ការ​ផលិត​ម៉ូតូ Klara ក៏​មាន​ការ​ចូល​រួម​ពី​​​ម៉ាស៊ីន​យន្ត ២៥ គ្រឿង ដែល​មាន​តួនាទី​ក្នុង​ការ​ផ្សារ​ភ្ជាប់ និង​បាញ់​ទឹក​ថ្នាំ​លើ​តួ​គ្រោង​នៃ​ម៉ូតូ។ គួរ​ដឹង​ថា​ម៉ូតូ Klara ដែល​​ដាក់​លក់​ដំណាក់​កាល​ដំបូង​មាន​តម្លៃ​ចន្លោះ​ពី​ប្រមាណ ៩០០ ដុល្លារ ទៅ ១៥០០​ដុល្លារ៕

ប្រភព ៖ VN Express

Loading...

បញ្ចេញមតិ

comments