ក្រុមហ៊ុន​រថយន្ត​កូរ៉េខាងត្បូង Hyundai ទើបតែ​បញ្ចេញ​លក់​ម៉ូដែល Elantra Sport ស៊េរី​ឆ្នាំ ២០១៩ នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន។

រថយន្ត Hyundai Elantra Sport (សម្រាប់​ទីផ្សារ​កូរ៉េខាងត្បូង) ឬ​ហៅ​ថា Avante Sport (សម្រាប់​ទីផ្សារ​ប្រទេស​ផ្សេង) នេះ បាន​បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ២០១ សេះ និង​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង ១ FWD ជាមួយ​នឹង​ប្រអប់​លេខ​អូតូ ៧ វគ្គ ឬ លេខ​ដៃ ៦ វគ្គ។

រថយន្ត​ប្រភេទ Sedan លក្ខណៈ​គ្រួសារ​នេះ មាន​ការ​រចនា​រូបរាង​បែប​ស្ព័រ និង​ទាន់​ស្រមៃ គួរ​ឲ្យ​ទាក់ទាញ​ជា​ទី​បំផុត។ ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ បាន​បំពាក់​គ្រឿង​បរិក្ខា​យ៉ាង​ប្រណីត និង​ងាយ​ស្រួល​ប្រើប្រាស់។

ក្រុមហ៊ុន Hyundai អះអាង​ថា ម៉ូដែល Elantra Sport មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ៨,៣ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត ឬ ១ លីត្រ​ជិះ​បាន ១២ គីឡូម៉ែត្រ។

សូម​បញ្ជាក់​ថា Elantra Sport ស៊េរី​ថ្មី​នេះ​នឹង​មាន​តម្លៃ​លក់​នៅ​លើ​ទីផ្សារ​កូរ៉េខាងត្បូង ចាប់​ពី ២២ ៤០០ ដុល្លារ​សម្រាប់​ប្រភេទ​ប្រើ​លេខ​ដៃ និង ២៣ ៥០០ ដុល្លារ​សម្រាប់​ប្រភេទ​លេខ​អូតូ៕

ប្រភព ៖ carbuzz

Loading...

បញ្ចេញមតិ

comments