​កាល​ពី​ថ្ងៃ​ទី ៧ ខែ វិច្ឆិកា ២០១៨ ម្សិល​មិញ​នេះ​ក្រុមហ៊ុន អូ អឹម ស៊ី បាន​បញ្ចេញ​លក់​ម៉ូតូ​ថ្មី​ស្រឡាង​មួយ​ប្រភេទ​ទៀត​សម្រាប់​លក់​លើ​ទីផ្សារ​កម្ពុជា​​គឺ Suzuki NEX-II ឬ​អាច​ហៅ​ថា​ NEX ជំនាន់​ទីពីរ មាន​រចនាបថ​រូបរាង​ខុស​ប្លែក​ពី​ជំនាន់​មុន​ទាំង​ស្រុង។

រូបរាង​របស់​ NEX-II បាន​រចនា​យ៉ាង​សម្រិតសម្រាំង​ប្រកប​ដោយ​ប្រណីតភាព​ និង​គុណភាព​ខ្ពស់​ឈាន​មុខ​គេ​ដែល​បំពាក់​នូវ​ម៉ាស៊ីន​កម្លាំង​ ១១៥ សេសេ និង​បេន​សាំង​ FI ធ្វើ​​ឲ្យ​ម៉ាស៊ីន​ស៊ី​សាំង​តិច និង​បន្ថែម​នូវ​បច្ចេកវិទ្យា​ថ្មី​សន្លាង​មួយ​ទៀត​ហៅ​ថា SEP ដែល​ជួយ​កាត់​បន្ថយ​ការ​បំពុល​នៃ​បរិស្ថាន។

តាម​ការ​បញ្ជាក់​របស់​លោក ឧកញ៉ា ស៊ីវ ថៃ នាយក​ក្រុមហ៊ុន អូ អឹម ស៊ី បាន​អោយ​ដឹង​ថា​ Suzuki NEX-II ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​គុណភាព​រឹងមាំ ប្រើ​ប្រាស់​ធន់ ​ប្រណីតភាព ​និង​រូបរាង​ថ្មី​​សន្លាង​ សង្ហា តូច​ច្រឡឹង អម​ដោយ​ការ​រចនា​ម៉ូត​យ៉ាង​ពិសេស​ពី​ការ​ច្របាច់​រួម​បញ្ចូល​គ្នា​ពីរ​ម៉ូដែល​របស់​ Suzuki GSX-R1000 និង GSX-R150 ​ធ្វើ​ឲ្យ​ NEX-II ក្លាយ​ជា​ម៉ូដែល​លេច​ធ្លោ​ក្នុង​ចំណោម​ Suzuki លេខ​អូតូ​ដូច​គ្នា។

ចង់​ជ្រាប​ច្បាស់​ថា​ NEX-II ស្រស់​ស្អាត​ប៉ុណ្ណា! សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​​នេះ ៖

Loading...

បញ្ចេញមតិ

comments