ក្រុមហ៊ុន Formula One (F1) និង​មន្ត្រី​ក្រុង​ហាណូយ និយាយ​ថា ការ​ប្រណាំង​តាម​ដង​ផ្លូវ​នៅ​រដ្ឋធានី​របស់​ប្រទេស​វៀតណាម នឹង​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​ប្រតិទិន​របស់ F1 ដែល​ចាប់​ផ្ដើម​នៅ​រដូវ​កាល ២០២០។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ មន្ត្រី​ផ្លូវការ​របស់ F1 បាន​និយាយ​ថា ការ​ប្រណាំង​ត្រូវ​បាន​គ្រោង​រត់​លើ​ផ្លូវ​ប្រវែង ៥,៥ គីឡូម៉ែត្រ។ ការ​ប្រណាំង​នៅ​វៀតណាម​នឹង​ចូល​រួម​ជាមួយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផ្សេង​ទៀត រួមមាន ជប៉ុន ចិន សិង្ហបុរី និង អូស្ត្រាលី ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា សេចក្ដីថ្លែងការណ៍​នេះ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​តិចតួច​បំផុត​អំពី​ការ​ប្រណាំង ហើយ​ក៏​មិន​មាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ជាក់លាក់​ដែរ។ ប្រភព​ព័ត៌មាន​និយាយ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម Vingroup បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ច្រើន​ឆ្នាំ ជាមួយ F1 ប៉ុន្តែ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​អំពី​កិច្ចព្រមព្រៀង ឬ​កម្រិត​នៃ​ការ​ជួយ​ជ្រោមជ្រែង​របស់​រដ្ឋាភិបាល​ឡើយ៕

ប្រភព ៖ khaosodenglish

Loading...

បញ្ចេញមតិ

comments