ក្រុមហ៊ុន United Auto Trading ដែល​ទទួល​បាន​សិទ្ធ​ផ្ដាច់​មុខ​ក្នុង​ការ​​ចែក​ចាយ​រថយន្ដ និង​គ្រឿង​បន្លាស់​រថយន្ដ​ម៉ាក Chevrolet ​នៅ​កម្ពុជា បាន​ប្រកាស​ចេញ​លក់​រថយន្ត​​ស៊េរី​ថ្មី ២ ម៉ូដែល​លើ​ទីផ្សារ​កម្ពុជា កាល​ពី​ម្សិលមិញ​នេះ។

Trailblazer Perfect Edition និង Colorado High Country Storm

រថយន្ត​ទាំង​ពីរ​ម៉ូដែល​នោះ​គឺ​ Colorado High Country Storm និង Trailblazer Perfect Edition ដែល​ជា​ស៊េរី​ឆ្នាំ ២០១៩ ដូច​គ្នា។ ​Colorado High Country Storm 2019 កាង​មុខ និង​កាង​ក្រោយ​​រចនា​ឡើង​ថ្មី​សន្លាង ​រចនា​ជា​ពិសេស​សម្រាប់​តែ​ជម្រើស​ប្រភេទ Storm Edition នេះ​តែ​ប៉ុណ្ណោះ ដែល​មាន​លក្ខណៈ​បែប​ស្ព័រ អម​ដោយ​សេនស័រ​ប្រាប់​ដំណឹង​ពេល​ចូល​ចត​ចំនួន ៤ គ្រាប់ និង​ពិល​កាត់​អ័ព្ទ​នៅ​ផ្នែក​កាង​មុខ ជា​មួយ​​សេនស័រ​ប្រាប់​ដំណឹង​ពេល​ចូល​ចត​ចំនួន ៤ គ្រាប់​នៅ​ផ្នែក​កាង​ខាង​ក្រោយ។

Colorado High Country Storm

​Colorado High Country Storm 2019 ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ប្រភេទ VGT Turbo Charge Engine ចំណុះ ២,៨ លីត្រ ​ផ្ដល់​កម្លាំង​ខ្លាំង​​ដល់ ២០០ សេះ និង​មាន​សំឡេង​ស្ងាត់​ល្អ​បើ​ធៀប​នឹង​រថយន្ត​ប្រើ​ម៉ាស៊ូត​ដទៃ​ទៀត។ ម៉ាស៊ីន​នេះ​ដែរ​សន្សំ​សំចៃ​ប្រេង​ខ្ពស់ ដោយ​ស៊ី​ត្រឹម​តែ ៧,៥ លីត្រ​​ក្នុង​ការ​បើកបរ​ ១០០ គីឡូម៉ែត្រ។

​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​មាន​បំពាក់​ដោយ​ចង្កូត​ថ្មី ប្រភេទ​អេឡិចត្រូនិក (Electronics-Steering) ធូរ​ស្រួល​ក្នុង​ពេល​បើក​យឺត និង​តឹង​បន្តិច​ម្តងៗ​នៅ​ពេល​បើក​កាន់​តែ​លឿន, កៅអី​ប្រភេទ​ពូក​ស្បែក, អេក្រង់​ប្រភេទ​ Touch ទំហំ ៨ អ៊ីញ​អាច​ភ្ជាប់​ជា​មួយ​ស្មាតហ្វូន​បាន។​​

Colorado High Country Storm

លក្ខណៈ​ពិសេស​ផ្សេង​ទៀត​​របស់​ Chevrolet Colorado High Country Storm 2019 មាន​ដូច​ជា ៖

  • ​កូន​សោ​ជំនាន់​ថ្មី​ អាច​បញ្ជា​ដេរ​បញ្ឆេះ​ម៉ាស៊ីន​ឲ្យ​​ម៉ាស៊ីន​ត្រជាក់​ដំណើរ​ការ​ពី​ចម្ងាយ​បាន ៥០ ​ម៉ែត្រ និង​អាច​បញ្ជា​ទម្លាក់ ឬ​ដំឡើង​កញ្ចក់​រថយន្ត​ទាំង​បួន​ផ្ទាំង​​ពី​ចម្ងាយ​
  • ចង្កៀង​ប្រើ​​បច្ចេកវិទ្យា​ថ្មី​បំផុត​ដែល​បំពាក់​មក​ជា​មួយ​មុខងារ បិទ/បើក​ដោយ​ស្វ័យប្រវត្តិ (Auto Turn-On and Turn-Off), មុខងារ​ស្វាគមន៍​មក​កាន់​រថយន្ត (Welcome Home) ដែល​រំលេច​សោភ័ណភាព​ដោយ​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​ជា​ខ្សែ​ LED
  • យ៉ាន់​រថយន្ត ជា​ប្រភេទ​យ៉ាន់​ស្ព័រ​ទំហំ ១៨ អ៊ីង​ពណ៌​ខ្មៅ​រលោង​ស្រិល អម​មក​ជា​មួយ​សេនស័រ​ប្រាប់​អំពី​សំពាធ​កង់​រថយន្ត​ក្នុង​កង់​នីមួយៗ
  • កាមេរ៉ា​ក្រោយ​ប្រភេទ​ Wile-Angle ពណ៌​ធម្មជាតិ​​បង្ហាញ​ច្បាស់​មិន​ថា​ពេល​យប់ និង​មាន​បន្ទាត់​ប្រាប់​ពី​គន្លង​ផ្លូវ​ (Guide-Line) បត់​បែន​ទៅ​តាម​ដៃ​ចង្គូត
  • ប្រព័ន្ធ​សុវត្ថិភាព​ដូច​ជា​ ប្រព័ន្ធ​កំណត់ចន្លោះសុវត្ថិភាព (Forward Collision Alert), ប្រព័ន្ធផ្តល់ដំណឹងពីគន្លងផ្លូវ (Land Departure Warning), ប្រព័ន្ធហ្វ្រាំងស្លន់, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធបែងចែកហ្វ្រាំងអេឡិចត្រូនិច និង​ប្រព័ន្ធហ្វ្រាំង ABS ជា​ដើម

ចំណែក​ឯ TrailBlazer Perfect Edition 2019 វិញ ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ម៉ាស៊ូត​ប្រភេទ VGT Turbo Charge Engine ចំណុះ ២,៨ លីត្រ​ ដែល​ផ្ដល់​កម្លាំង​ខ្លាំង​អស្ចារ្យ​រហូត​ដល់ ២០០ ​សេះ ​សម្លេង​ស្ងាត់​ល្អ បើក​បរ​ចម្ងាយ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង ៧,៥ លីត្រ​ប៉ុណ្ណោះ។

TrailBlazer Perfect Edition

លក្ខណៈ​ពិសេស​​ដទៃ​ទៀត​របស់​ TrailBlazer Perfect Edition 2019 ដូច​គ្នា​ទៅ​នឹង​ Chevrolet Colorado High Country Storm 2019 លើក​លែង​តែ​មាន​បន្ថែម​ឈុត​ស៊ុម​វ័ន្ត​កង់​ប្រភេទ​ជ័រ​ខ្មៅ​គ្រើម (Fender-Flare), ម៉ាស៊ីនត្រជាក់ ៣ ជួរ​ប្រភេទ​អូតូម៉ាទិច​ និង​មាន​ឌីវីឌីនៅ​លើ​ពិដាន​ផ្នែក​ខាង​អ្នក​ដំណើរ។

ទន្ទឹម​នឹង​ការ​បញ្ចេញ​លក់​រថយន្ត​ថ្មី​ពីរ​ម៉ូដែល​នេះ ​Chevrolet ​ក៏​បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ធំ​សម្រាប់​រថយន្ត Colorado LTZ ពី​តម្លៃ​ ៥១ ០០០ ដុល្លារ​ ​មក​នៅ​សល់​ត្រឹម​តែ ៤៤ ០០០ ដុល្លារ​តែប៉ុណ្ណោះ៕

ព័ត៌មាន​​​លម្អិត​អាច​ទំនាក់ទំនង​ក្រុមហ៊ុន Chevrolet ​តាម​លេខ​ទូរសព្ទ​ 095-555-832 ​ដែល​មាន​អាស័យដ្ឋាន ​៖ No. 115, មហាវិថីសហព័ន្ធរុស្សី (110) ​ភ្នំពេញ៕​​

Loading...

បញ្ចេញមតិ

comments