ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ ក្រុមហ៊ុន​រថយន្ត​អង់គ្លេស Aston Martin នឹង​ផលិត SUV របស់​ខ្លួន ម៉ូដែល DBX ដើម្បី​ប្រជែង​ជាមួយ​នឹង SUV ប្រណីត​ដទៃ​ទៀត​ដូច​ជា Bentley Bentayga និង Lamborghini Urus ជា​ដើម។

រថយន្ត Aston Martin DBX ត្រូវ​បាន​គេ​កំណត់​យក​ត្រីមាស​ទី ៤ នៃ​ឆ្នាំ ២០១៩ ដើម្បី​បង្ហាញ​ជា​ផ្លូវការ ហើយ​រថយន្ត​តួ​ខ្ពស់​នេះ​នឹង​ត្រូវ​ផលិត​នៅ​រោងចក្រ​ថ្មី St Athan ក្នុង​តំបន់ South Wales នៃ​ប្រទេស​វេលស៍។

សូម​បញ្ជាក់​ថា រថយន្ត​ប្រភេទ SUV ដំបូង​បង្អស់​របស់ Aston Martin នេះ នឹង​បំពាក់​តែ​ម៉ាស៊ីន​សាំង​ប៉ុណ្ណោះ ទោះ​បី​ជា​វា​បាន​ដាក់​បង្ហាញ Concept ជា​រថយន្ត​អគ្គិសនី​កាល​ពី​ឆ្នាំ ២០១៥ កន្លង​ទៅ​ក៏​ដោយ៕

ប្រភព ៖ carscoops

Loading...

បញ្ចេញមតិ

comments