អតិថិជន​ភាគ​ច្រើន​តែង​តែ​ចង់​បាន​រថយន្ត ឬ​ម៉ូតូ​ដែល​មាន​បំពាក់​ប្រព័ន្ធ​ហ្វ្រាំង​ ABS ​ដោយ​ភាគ​ច្រើន​យល់​ថា​ប្រព័ន្ធ​ហ្វ្រាំង​មួយ​នេះ​មាន​សុវត្ថិភាព​លើស​ពី​ប្រព័ន្ធ​ហ្វ្រាំង​ធម្មតា។ យ៉ាងណា​មាន​​មួយ​ចំនួន​តូច​មិន​ច្បាស់​ថា​​ប្រព័ន្ធ​ហ្វ្រាំង​ ABS មាន​ដំណើរ​ការ​ពិសេស​បែប​ណា​នៅ​ឡើយ​ទេ។

ចំពោះ​ហ្វ្រាំង​ធម្មតា​នៅ​ពេល​ដែល​​អ្នក​ចាប់​ហ្វ្រាំង​បន្ទាន់​នៅ​ល្បឿន​លឿន ឬ​ចាប់​ហ្រ្វាំង​នៅ​លើ​ផ្លូវ​រអិល​​ កង់​នឹង​ត្រូវ​ Lock (ស្អិត​ជាប់​នៅ​នឹង​កន្លែង​) ​ភ្លាមៗ។ ​កង់​ដែល​ Lock ជាប់​មិន​អាច​ឆ្លើយ​តប​នឹង​ការ​បញ្ជា​របស់​ចង្កូត​បាន​នោះ​ទេ ​ធ្វើ​ឲ្យ​អ្នក​មិន​អាច​​បញ្ជា​ទិសដៅ​យានយន្ត​​ដើម្បី​​ គេច​ចេញ​ពី​ឧបសគ្គ​​នៅ​ខាង​មុខ​បាន​ ដែល​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ រួម​ទាំង​ខ្លួន​នាក់​ផ្ទាល់។​​​

​ដោយ​ឡែក​ចំពោះ​ហ្វ្រាំង​ ABS វិញ​ នៅ​ពេល​ដែល​ចាប់​ហ្វ្រាំង​បន្ទាន់​នៅ​ល្បឿន​លឿន កង់​រថយន្ត​នឹង​មិន​ស្អិត​ជាប់​នៅ​នឹង​កន្លែង​ភ្លាមៗ​​នោះ​ទេ​ ​ដោយ​ចាប់​លែង​ៗ។​​ ​ដូច​នេះ​អ្នក​បើកបរ​អាច​បញ្ជា​​ទិសដៅ​​រថយន្ត​ ​​ឬ​​ម៉ូតូ​បាន​ មិន​ដូច​ហ្វ្រាំង​ធម្មតា​នោះ​ទេ។

​ពេល​ដឹង​ពី​គុណ​សម្បត្តិ​ហ្វ្រាំង​​ ABS ​នេះ​ហើយ ម្ចាស់​យានយន្ត​គ្រប់​រូប​ត្រូវ​ត្រួត​ពិនិត្យ​លើ​ប្រព័ន្ធ​ហ្រ្វាំង​នេះ​ឲ្យ​បាន​ម៉ត់ចត់​ពេល​រៀប​ចេញ​ដំណើរ​ម្ដងៗ៕

​​ទស្សនា​វីដេអូ​លម្អិត​ខាង​ក្រោម​នេះ ៖

Loading...

បញ្ចេញមតិ

comments