និយាយ​ចំពោះ​ការ​បើកបរ​ ហ្វ្រាំង​ជា​​ផ្នែក​សំខាន់​បំផុត​ដែល​មិន​អាច​អត់​បាន។ ហេតុ​នេះ​ការ​ខូច​ហ្វ្រាំង​ឬ​ចាប់​មិន​ស៊ី​ពេល​កំពុង​បើកបរ ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ​បំផុត​ជា​ពិសេស​នៅ​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន​។ យ៉ាងណាមិញ​ខាង​ក្រោម​នេះ គឺ​ជា​ដំណោះ​ស្រាយ​ទាន់ហន់​នៅ​ពេល​មាន​ករណី​ខូច​ហ្វ្រាំង​កើត​ឡើង​ពេល​កំពុង​បើកបរ ៖​

១. ដក​ជើង​ចេញ​ពី​ហ្គែរ​​

២. ប្ដូរ​លេខ​ទៅ​ល្បឿន​យឺត​បំផុត

រុញ​ចង្កឹះ​លេខ​ទៅ​កាន់​លេខ​ដែល​ប្រើ​សម្រាប់​ការ​បើកបរ​ល្បឿន​យឺត​បំផុត​ភ្លាមៗ​ដើម្បី​បន្ថយ​ល្បឿន​រថយន្ត។ មិន​ថា​អ្នក​បើក​រថយន្ត​ប្រើ​លេខ​អូតូ​ឬ​លេខ​ដៃ ត្រូវ​ព្យាយាម រុញ​ចង្កឹះ​លេខ​ទម្លាក់​ទៅ​លេខ​ល្បឿន​យឺត​តិចៗ​តាម​សម្រួល ពី​ព្រោះ​ប្រសិន​បើ​រុញ​ខ្លាំង​អាច​ធ្វើ​ឲ្យ​រថយន្ត​រ៉េ​ទៅ​ចំហៀង​ផ្លូវ​មួយ​រំពេច។ បញ្ជាក់​ថា​​មិន​ត្រូវ​ពន្លត់​ម៉ាស៊ីន​រថយន្ត​នៅ​ពេល​មាន​បញ្ហា​​​​​ហ្វ្រាំង​​ឡើយ ព្រោះ​វា​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​នៃ​ចង្កូត​រថយន្ត ហើយ​ក៏​មិន​ត្រូវ​ដាក់​លេខ​ «N» ដែរ ព្រោះ​វា​បណ្តាល​ឲ្យ​ការ​ចាប់​ហ្វ្រាំង​ពី​ម៉ាស៊ីន​លែង​មាន​ប្រសិទ្ធភាព។

៣. ប្រើ​ហ្វ្រាំង​ដៃ

ក្រោយ​ដឹង​ថា​ខូច​ហ្វ្រាំង​ជើង អ្នក​ត្រូវ​ប្រញាប់​ងាក​មក​ប្រើ​ហ្វ្រាំង​ដៃ​ជំនួស​ដើម្បី​បន្ថយ​ល្បឿន​រថយន្ត។

៤. ផ្ដល់​សញ្ញា​ឲ្យ​អ្នក​រួម​ដំណើរ​លើ​ផ្លូវ​ជា​មួយ​គ្នា​

អ្នក​អាច​ផ្ដល់​​សញ្ញា​ដល់​អ្នក​រួម​ដំណើរ​លើ​ផ្លូវ​ជា​មួយ​ឲ្យ​បាន​ដឹង​ដើម្បី​ប្រុង​ប្រយ័ត្ន ​ដោយ​ប្រើ​ប្រាស់​ស៊ីផ្លេ​ ​ឬ​ប្រើ​ប្រាស់​ភ្លើង​សង្គ្រោះ​បន្ទាន់។ ការ​បើក​កញ្ចក់​​រថយន្ត​ដើម្បី​ផ្ដល់​សញ្ញា​ក៏​ល្អ​ម្យ៉ាង​ដែរ​ ដោយ​វា​អាច​​ប្រើ​ប្រាស់​កម្លាំង​ខ្យល់​ដើម្បី​បន្ថយ​ល្បឿន​រថយន្ត​បាន។

៥. បើក​រេ​ពី​ស្ដាំ​ទៅ​ឆ្វេង​​

​ប្រសិន​បើ​​ផ្លូវ​ទូលាយ អ្នក​អាច​បើក​រថយន្ត​រេ​ពី​ស្ដាំ​ទៅ​ឆ្វេង ដោយ​សារ​ការ​បើក​របៀប​នេះ​​ក៏​ជួយ​បន្ថយ​ល្បឿន​រថយន្ត​បាន​មួយ​កម្រិត​ដែរ​ ប៉ុន្តែ​ដាច់​ខាត​កុំ​ធ្វើ​បែប​នេះ​ប្រសិន​បើ​រថយន្ត​មាន​ល្បឿន​លឿន​ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រឡាប់​បាន។

៦. ករណី​ទប់​មិន​ជាប់

ក្នុង​ករណី​ទប់​រថយន្ត​មិន​ជាប់ អាច​គួរ​បណ្ដោយ​ឲ្យ​រថយន្ត​ទៅ​បុក​នឹង​អ្វី​ដែល​មាន​ផល​ប៉ះពាល់​តិច​បំផុត ឧទាហរណ៍​ដូចជា របង ដើម​ឈើ ចូល​ព្រៃ ឬ​ជញ្ជាំង​ជា​ដើម។ ​ដើម្បី​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ការ​ប៉ះ​ទង្គិច អ្នក​ត្រូវ​ផ្អែក​ខ្នង​ឲ្យ​ណែន​ជាប់​កៅអី, ​ដៃ​ទាំង​ពីរ​ពន្លា​ដោយ​កាន់​ចង្កូត​ឲ្យ​ត្រង់ ហើយ​មិន​ត្រូវ​បត់​ក-ដៃ​នោះ​ទេ៕

ប្រភព ៖ Autoblog​​

Loading...

បញ្ចេញមតិ

comments