​TVS Motors ​គឺ​ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​គុណភាព​ពិភពលោក​របស់​ប្រទេស​​ឥណ្ឌា​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩១១ ​ដោយ​បច្ចុប្បន្ន​នេះ​ជា​​ក្រុមហ៊ុន​​​ផលិត​ម៉ូតូ​ធំ​លំដាប់​ទី​បី​ និង​ជា​ក្រុមហ៊ុន​នាំ​ចេញ​​ម៉ូតូ​ធំ​លំដាប់​ទីពីរ​​នៅ​ប្រទេស​ឥណ្ឌា ជា​មួយ​ទីផ្សារ​ជាង ៦០ ប្រទេស​ឯណោះ។

ម៉ូដែល Apache 200

ផលិតផល​របស់​ក្រុមហ៊ុន​ TVS Motors ក៏​ទើប​បាន​បោះ​ជំហាន​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​កាល​ពី​ថ្មីៗ​នេះ តាម​រយៈ​ការ​នាំ​ចូល​របស់​ក្រុមហ៊ុន​ TVS Cambodia ​​​​​​ដោយ​បាន​នាំ​យក​​ម៉ូតូ​ច្រើន​ជម្រើស​ រួម​មាន​ប្រភេទ​​ម៉ូតូ​ធំ, ម៉ូតូ​ដាក់​លេខ និង​ម៉ូតូ​អូតូ។ ម៉ូដែល​ម៉ូតូ​​ម៉ាក​ TVS ​ដែល​មាន​លក់​នៅ​កម្ពុជា​រួម​មាន​ Apache 200, Apache 160, ROCKZ, Dazz និង​​ម៉ូដែល​ Neo។

ម៉ូដែល Apache 160

ម៉ូតូ​ម៉ាក​​​ TVS មាន​​ចំណុច​ពិសេសៗ​ខុស​គ្នា​ទៅ​តាម​ម៉ូដែល​នីមួយៗ ដែល​មាន​ដូច​​​ជារន្ធ​សម្រាប់​សាក​ថ្ម​ទូរសព្ទ, ប្រើ​ប្រភេទ​កង់​គ្មាន​ពោះវៀន, ​មាន​ប្រព័ន្ធ​ចាក់​ចម្រៀង MP3 និង​វិទ្យុ, មាន​ភាព​រឹង​មាំ, ម៉ាស៊ីន​ស្ងាត់​កម្លាំង​ខ្លាំង ប៉ុន្តែ​សន្សំសំចៃ​ប្រេង​ឥន្ធនៈ។

ម៉ូដែល ROCKZ

គួរ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ TVS Cambodia កំពុង​តែ​ស្វែងរក​តំណាង​ចែក​ចាយ​បន្ត​​នូវ​ម៉ូតូ​គុណភាព​ពិភពលោក​នេះ នៅ​តាម​ខេត្ត​បាត់ដំបង, កណ្ដាល, កំពង់ចាម និង​កំពត​ជា​ដើម។ ព័ត៌មាន​លម្អិត​អាច​ទំនាក់​ទំនង​ក្រុមហ៊ុន TVS Cambodia ដែល​មាន​អាសយដ្ឋាន​ អគារ​លេខ 222, ផ្លូវ 271, សង្កាត់​ទួល​ទំពូង ខណ្ឌ​ចំការមន (ស្ថិត​នៅ​ជិត​នឹង​ភ្នំពេញ​ស្ពត​ក្លឹប) ឬ តាម​រយៈ​ទូរសព្ទ 085 570 888

ម៉ូដែល ​Neo
ម៉ូដែល Dazz

ចុច​ទាញ​យកកម្មវិធី Smart Ride ​សម្រាប់​ ​Android
ចុច​ទាញ​យកកម្មវិធី Smart Ride ​សម្រាប់​ ​iOS

Loading...

បញ្ចេញមតិ

comments