ម៉ូតូ​ Yamaha Mio M3 ស៊េរី​ថ្មី​បាន​លេច​មុខ​នៅ​កម្ពុជា​តាម​រយៈ​ការ​នាំ​ចូល​របស់​ក្រុមហ៊ុន​ គង់ នួន គ្រុប ដោយ​មាន​ផ្លាស់​ប្ដូរ​រូបរាង និង​បន្ថែម​បច្ចេកវិទ្យា​ទំនើបៗ​លើស​ពី​ជំនាន់​មុន។

​​​ម៉ូតូ Mio M3 នេះ​មាន​ចំណុច​ពិសេសៗ​ដូច​ជា​​ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ (Stop Start System), ម៉ាស៊ីន ១២៥ សេសេ​​បច្ចេកវិទ្យា​ BLUE CORE, ប្រព័ន្ធ​សោ​​ចម្រុះ, ឃ្លុប​ក្រោម​កែប​ធំ​, មុខងារ​ ECO សន្សំ​សំចៃ​ប្រេង​រឹត​តែ​ច្រើន និង​​ប្រព័ន្ធ​ហ្វ្រាំង​ដៃ​ផង​ដែរ។

ត្បិត​ថា​មាន​ចំណុច​ពិសេសៗ​​ច្រើន​បែប​នេះ​ក្ដី ប៉ុន្តែ Yamaha Mio M3 មាន​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​ក្នុង​តម្លៃ​ប្រហាក់ប្រហែល​ ១៥៥០ ដុល្លារ​ប៉ុណ្ណោះ៕

Loading...

បញ្ចេញមតិ

comments