​​​​​​ម៉ូតូ​ Honda Dream ស៊េរី​ឆ្នាំ ២០១៩ បាន​ចេញ​លក់​លើ​ទីផ្សារ​កម្ពុជា​បាន​មួយ​រយៈ​ធំ​មក​ហើយ ជា​មួយ​តម្លៃ​ប្រហាក់ប្រហែល​ ២៤០០ ដុល្លារ។ ត្បិត​ថា​ស៊េរី​ថ្មី​ចេញ​ក៏​ពិត​មែន ប៉ុន្តែ​​មិន​បាន​ធ្វើ​ឲ្យ​តម្លៃ​របស់​ Honda Dream ស៊េរី​ឆ្នាំ ២០១៨ មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ឡើយ។

​បើ​តាម​ការ​បង្ហើប​របស់​ហាង​លក់​​ម៉ូតូ​មួយ​​នា​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ Dream ​ស៊េរី​ ២០១៨ បច្ចុប្បន្ន​មាន​ដាក់​លក់​តម្លៃ​ប្រហាក់ប្រហែល​ ២១០០ ដុល្លារ។ គួរ​ដឹង​ថា​កាល​ពី​ខែ​មិថុនា​​កន្លង​ទៅ​ម៉ូតូ​ពេញ​​ដ៏​និយម​មួយ​​ស៊េរី​នេះ មាន​តម្លៃ​ប្រហាក់ប្រហែល​ ១៩៥០ ដុល្លារ​ប៉ុណ្ណោះ។

និយាយ​អំពី​ម៉ូតូ​ Dream ស៊េរី​ថ្មី​​ឯណោះ​វិញ មាន​មុខមាត់​​ថ្មី​ដោយ​មាន​តែម​រចនាបថ​ដូចជា​ថ្ម​ម៉ាប​រំលេច​ដោយ​សរសៃ​ពណ៌​មាស, កុងទ័រ​ថ្មី​មាន​​ខ្សែ​មាស​ព័ទ្ធ​ជុំវិញ និង​មាន​ជម្រើស​ពណ៌​ចំនួន​ ៣ រួម​មាន​ពណ៌​មាស, ពណ៌​ខ្មៅ និង​ពណ៌​ក្រហម។ Honda Dream ឆ្នាំ ២០១៩ នៅ​តែ​ប្រើ​ប្រាស់​ម៉ាស៊ីន​ ១២៥ សេសេ ដែល​បញ្ចុះ​កម្ដៅ​ដោយ​ខ្យល់ និង​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​យ៉ាង​ល្អ៕

រូបភាព ៖ Hout Alpha

​​​

Loading...

បញ្ចេញមតិ

comments