​ថ្ងៃទី ៦ ដល់ ៩ ខែ​ធ្នូ ឆ្នាំ​២០១៨​ ​ក្រុមហ៊ុន អ អិម អេ ខេមបូឌា​ ​(RMA Cambodia)​ ​នឹង​ប្រារព្ធ​កម្មវិធី​ដំណើរ​កម្សាន្ត​គ្រួសារ​ ​FORD​ ​ដែល​នឹង​មាន​ការ​ចូល​រួម​ជា​ក្បួន​ដង្ហែ​រថយន្ត​ ​Ford Ranger​ ​ប្រមាណ​ជាង​ ​១០០​ ​គ្រឿង​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កោះកុង ប្រទេស​កម្ពុជា ខេត្ត​ត្រាត និង​ខេត្តច័ន្ទបុរី ប្រទេស​ថៃ។

កម្មវិធី​ដំណើរ​កម្សាន្ត​គ្រួសារ​ ​FORD​ ​ឬ​ ​Ford Adventure​ ​ក្នុង​ឆ្នាំ ២០១៨​ ​នេះ​ ​គឺ​ជា​ឆ្នាំ​ទី ១២​ ​ដែល​ ​ក្រុមហ៊ុន អ អិម អេ ខេមបូឌា​ ​(RMA Cambodia)​ ​បាន​ប្រារព្ធ​ឡើង​ដើម្បី​ឲ្យ​អតិថិជន​បាន​ទទួល​នូវ​បទ​ពិសោធន៍​នៃ​ការ​បើកបរ​ឆ្លង​ប្រទេស​ ​និង​បច្ចេកទេស​នានា​ក្នុង​ការ​បញ្ជា​រថយន្ត​ ​ក៏​ដូច​ជា​ការ​បើកបរ​ក្នុង​ក្បួន​ ​ហើយ​ជា​ឱកាស​បង្កើន​ទំនាក់​ទំនង​ក្នុង​ចង្កោម​អ្នក​ប្រើប្រាស់​រថយន្ត​ ​FORD។

​អ្នក​ចូល​រួម​ ​នឹង​ទទួល​ភាព​រីករាយ​ជាមួយ​ទេសភាព​ព្រៃភ្នំ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទឹកដី​ខេត្ត​កោះកុង រួម​ជាមួយ​នឹង​បទពិសោធន៍​បោះ​ជំរំ​ដ៏​អស្ចារ្យ​នៅ​លើ​វាលស្មៅ​យ៉ាង​ស្រស់​ត្រកាល​នៃ​ខេត្តត្រាត ប្រទេស​ថៃ។ លើស​ពី​នេះ​ទៅទៀត អ្នក​ចូលរួម​ទាំងអស់​នឹង​មាន​ឱកាស​ដើរ​ទិញ​ទំនិញ ជា​ច្រើន​សំបូរ​បែប​ក្នុង​តម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៅ​ខេត្តត្រាត និង​ខេត្តច័ន្ទបុរី ប្រទេស​ថៃ​ផង​ដែរ។

Ford Adventure​ ​ឆ្នាំ ២០១៨ បាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន៖

    ​​​

  • ក្រុមហ៊ុន តូតាល់ ខេមបូឌា (TOTAL CAMBODGE) ដែល​ជា​ប្រេង​ឥន្ធនៈ​ឈាន​មុខ​គេ​នៅ​កម្ពុជា
  • ភេសជ្ជៈ Pepsi របស់​ក្រុមហ៊ុន CAMBREW LTD & ANGKOR BEVERAGE CO.LTD
  • ធនាគារ KB Daehan Specialized Bank Plc
  • ក្រុមហ៊ុន AIA (Cambodia) Life Insurance
  • ​ក្រុមហ៊ុន EFG (Express Food Group) ដែល​រួម​មាន Pizza Company, Swensen’s, Bar.B.Q Plaza, Dairy Queen និង Krispy Kreme៕

ចុច​ទាញ​យក​កម្មវិធី​ ​SMARTRIDE​ ​សម្រាប់​ ​Android
ចុច​ទាញ​យក​កម្មវិធី​ ​SMARTRIDE​ ​សម្រាប់​ ​iOS

Loading...

បញ្ចេញមតិ

comments