បាំង​តែ​ ២ ថ្ងៃ​ទៀត​ ការ​ប្រមូល​ពន្ធ​ផ្លូវ​ប្រចាំ​ឆ្នាំ ២០១៨ ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់​ប្រភេទ​នឹង​ត្រូវ​ផុត​កំណត់​ ពោល​នៅ​​សល់​​ពេល​ត្រឹម​ថ្ងៃ​ទី ២៨ និង ២៩ ខែ​វិច្ឆិកា​នេះ​ប៉ុណ្ណោះ។

​​គួរ​ដឹង​ថា​​​ចាប់​​ពី​ថ្ងៃ​ទី ១ ខែ​មករា​ ឆ្នាំ​ ២០១៩ ត​ទៅ​ ម្ចាស់​យានយន្ត​ដែល​មិន​បាន​​ធ្វើ​ការ​ប្រកាស​ការ​បង់​ពន្ធ​ត្រឹម​ត្រូវ​​នឹង​ត្រូវ​ទទួល​រង​ការ​​ផាក​ពិន័យ​ ​ពី​ក្រុម​ការងារ​​អគ្គ​នាយកដ្ឋាន​ពន្ធដារ​​​ដែល​ចុះ​ធ្វើ​ការ​ត្រួត​ពិនិត្យ។

​​​ម្ចាស់​យានយន្ត​អាច​បង់​ពន្ធ​បាន​នៅ​តាម​សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ​ទូទាំង​ប្រទេស ឬ តាម​សាខា​ធនាគារ​ជា​ដៃ​គូ​ដែល​មាន​ដូច​ជា​ធនាគារ​អេស៊ីលីដា, ធនាគារ​វឌ្ឍនៈ, ធនាគារ​កាណាឌីយ៉ា, ធនាគារ​កម្ពុជា​សាធារណៈ និង​ធនាគារ​ ANZ Royal។ ដើម្បី​បង់​ពន្ធ គ្រាន់​តែ​ភ្ជាប់​មក​ជា​មួយ​​ប័ណ្ណ​សម្គាល់​ការ​បង់​ពន្ធ​ នោះ​មន្ត្រី​ពន្ធដារ ឬ​មន្ត្រី​ធនាគារ​​នឹង​ស្កេន​បាកូដ រួច​អាច​បង់​ពន្ធ​បាន​​ភ្លាមៗ៕

Loading...

បញ្ចេញមតិ

comments