​រថយន្ត​ម៉ាក​ Volkswagen ដែល​ត្រូវ​បាន​នាំ​ចូល​និង​ចែក​ចាយ​ផ្ដាច់​មុខ​ដោយ​ក្រុមហ៊ុន​ HGB Group Co.,Ltd បាន​​បង្កើត​កម្មវិធី​បើក​បរ​​សាក​ល្បង​ដ៏​ពិសេស​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​អតិថិជន​កម្ពុជា។

ការ​បើក​សាក​ល្បង​ធ្វើ​ឡើង​ជា​មួយ​រថយន្ត​ពីរ​ម៉ូដែល​គឺ​ប្រភេទ​​រថយន្ត​ភីកអាប់​ម៉ូដែល​ Amarok ដែល​មាន​កម្លាំង​ម៉ាស៊ីន ១៧៩ សេះ​ និង​រថយន្ត​ម៉ូដែល​ Multivan។ ការ​ចូល​រួម​បើកបរ​សាក​ល្បង​នេះ​​គឺ​ឥត​គិត​ថ្លៃ ​ហើយ​អ្នក​ចូល​រួម​ថែម​​ទទួល​បាន​គូប៉ុង​ប្រេង​សាំង​រហូត​ដល់​ទៅ ២០ លីត្រ ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អតិថិជន​ដែល​បាន​​ចូល​រួម​កម្មវិធី “ការ​បើកបរ​សាកល្បង​របស់ Volkswagen“។

 

កម្មវិធី​នេះ ធ្វើ​ការ​ចុះ​ឈ្មោះ​​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ និង​ការ​បើកបរ​សាកល្បង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៩ ខែ វិច្ឆិកា ២០១៨ នេះ​ត​ទៅ ​ដោយ​ការ​ផ្ដល់​ជូន​នេះ​គឺ​មាន​កំណត់។

ព័ត៌មាន​​លម្អិត​អំពី​កម្មវិធី​នេះ​សូម​អញ្ជើញ​ទៅ​កាន់​អាគារ​តាំង​បង្ហាញ​រថយន្ត Volkswagen: #9392, ផ្លូវ​សហពន្ធ័​រុស្សី, ​ខណ្ឌ​សែនសុខ, ភ្នំពេញ ឬ​តាម​រយៈ​លេខ​ទូរសប្ទ 023 919 999 / 095 999 820៕

ទស្សនា​វីដេអូ​បង្ហាញ​ពី​រថយន្ត​ Amarok និង Multivan ៖

Loading...

បញ្ចេញមតិ

comments