Yamaha Mio M3 ​​ស៊េរី​ថ្មី​​មាន​​​ម៉ាស៊ីន​ Blue Core ទំហំ​​ ១២៥​ សេសេ​ និង ប្រព័ន្ធ​សាំង​ប៊ិច FI ដែល​ទើប​នឹង​បង្ហាញ​ខ្លួន​នៅ​លើ​ទីផ្សារ​សារ​ជា​ថ្មី​ឡើង​វិញ ជា​មួយ​នឹង​ការ​រចនា​រូបរាង​ថ្មី​គួរ​ឲ្យ​ទាក់​ទាញ កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ ពិសេស​យុវវ័យ។​

គួរ​ដឹង​ថា​ម៉ូតូ​នេះ​មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​ជា​មួយ​តម្លៃ​លក់​រាយ​សុទ្ធ​តែ​ធូរ​ថ្លៃ ដោយ​មាន​ដូច​ខាង​ក្រោម​នេះ ៖

១. Yamaha Mio M3 (SSS) តម្លៃ​លក់​រាយ​​​លើ​ទីផ្សារ​ ១៦៥០ ដុល្លារ

រូបភាព ៖ Heng Ly Motor Shop

ភ្ជាប់​មក​ជាមួយ បច្ចេកវិទ្យា​បញ្ឈប់​និង​​បញ្ឆេះ​ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​ឈប់​ស្តុប និង មាន​ប្រព័ន្ធ​សោ​​ភ្ជាប់​តេឡេ​បញ្ជា​ជា​មួយ​កូន​សោ​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ម៉ូតូ​ក្នុង​ទីតាំង​ចំណត និង​អាច​បើក​បន្ទះ​​គម្រប​សោ​ដោយ​ស្វ័យ​ប្រវត្តិ។

២. Yamaha MiO M3 Standard ​តម្លៃ​លក់​រាយ​លើ​ទីផ្សារ ១៥៥០ ដុល្លារ​

រូបភាព ៖ Heng Ly Motor Shop

មាន​​ជម្រើស​ពីរ​ពណ៌​គឺ​ពណ៌​ក្រហម​ក្រមៅ និង​ពណ៌​ស លាយ​ពណ៌​ទឹក​ប៊ិច​ស្រស់​ ទាំង​ពីរ​ពណ៌​នេះ​គឺ​សក្ដិសម​ឥត​ខ្ចោះ​សម្រាប់​អ្នក​ដែល​ស្រលាញ់​ពណ៌​ស្រស់​ឆើត។

រូបភាព ៖ Heng Ly Motor Shop

ព័ត៌មាន​បន្ថែម​អាច​​ស្វែង​រក​តាម​រយៈ​ដេប៉ូ​ចែកចាយ របស់​យ៉ាម៉ាហា សំរាប់​អ្នក​នៅ​ភ្នំពេញ (តំបន់​លក់​ម៉ូតូ ​គីរីរម្យ, អូរឫស្សី) ឬ​ហាង​យ៉ាម៉ាហា (សាខា​បាក់ទូក, ផ្សារ​ទំនើបAEON, សាខាផ្លូវម៉ៅសេងទុង និង សាខាគីរីរម្យ) និង​បណ្តា​ខេត្ត​មួយ​ចំនួន កំពង់​ចាម សៀមរាប និង បាត់ដំបង៕

Loading...

បញ្ចេញមតិ

comments