ការ​ប្រមូល​ពន្ធ​​ផ្លូវ​លើ​​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រចាំ​ឆ្នាំ ២០១៨ នេះ​​នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​​ ​ហើយ​ចំពោះ​អ្នក​មិន​ទាន់​​បំពេញ​កាតព្វកិច្ច​​បង់​ពន្ធ​ផ្លូវ​នេះ​ នៅ​តែ​អាច​បន្ត​បង់​ពន្ធ​បាន​ ទោះ​ផុត​កំណត់​ហើយ​ក្ដី។

​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ ឯក​ឧត្តម គង់ វិបុល ធ្លាប់​បាន​បញ្ជាក់​ថា​​អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៅ​តែ​ទទួល​យក​​ការ​បង់​ពន្ធ​ពី​ម្ចាស់​យានយន្ត​ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​​ ប៉ុន្តែ​​អ្នក​បង់​ពន្ធ​ក្រោយ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​ នឹង​ត្រូវ​ពិន័យ​​គុណ​នឹង​ពីរ​នៃ​តម្លៃ​​បង់​ពន្ធ​ដើម​របស់​យានយន្ត។

គួរ​ដឹង​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ ២០១៩​ ​​អគ្គនាយក​ដ្ឋាន​ពន្ធដារ​​នឹង​សហការ​ជាមួយ​កងកម្លាំង​នគរបាលជាតិ និងកងកម្លាំង​ប្រ​ដាប់អាវុធដើម្បីចុះត្រួតពិនិត្យ​​រថយន្ត​ដែល​មិនបាន​បំពេញកាតព្វកិច្ច​បង់ពន្ធ​ផ្លូវ​នេះ ​ហើយ​​ធ្វើ​ការ​ផាកពិន័យ​តែម្តង៕

រូបភាព ៖ លក់រថយន្តមួយទឹក​​​​​

Loading...

បញ្ចេញមតិ

comments