ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​តម្លៃ​ប្រេង​សាំង​ថ្មី​សម្រាប់​ឲ្យ​ស្ថានីយ​​ប្រេង​ឥន្ធនៈ​ទូទាំង​ប្រទេស​កំណត់​លក់​ចាប់​ពី​ថ្ងៃ​ទី​ ១ ខែធ្នូ​​ ដល់​ថ្ងៃ​ទី​ ១៥ ខែធ្នូ ឆ្នាំ ២០១៨ ​ខាង​មុខ​នេះ ដោយ​តម្លៃ​​មាន​ការ​ធ្លាក់​ចុះ​បន្តិច​បន្តួចធៀប​នឹងពេល​មុន។

ការ​ប្រកាស​របស់​ក្រសួង​ឃើញ​ថា​តម្លៃ​ប្រេង​សាំង​ធម្មតា​​បាន​ចុះ​ថ្លៃ​នៅ​​​ត្រឹម​​ ៣៤៥០ រៀល/លីត្រ ដែល​មាន​ការ​ថយ​ចុះ​តម្លៃ ២០០ រៀល ធៀប​នឹង​ពេល​មុន។ ចំណែក​​ប្រេង​​ម៉ាស៊ូត​​វិញ​មាន​តម្លៃ​ ៣៥០០ រៀល/លីត្រ ​ដែល​បាន​ថយ​ចុះ ៣០០ រៀល ធៀប​នឹង​រយៈពេល ១៥ ថ្ងៃ​មុន។

គួរ​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១៨ នេះ​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា​បាន​ឡើង​ខ្ពស់​បំផុត​នៅ​ចន្លោះ​​ថ្ងៃ​ទី​ ២២ ខែ​ឧសភា ដល់​ថ្ងៃ​ទី​ ១ ខែ​មិថុនា​ដោយ​ប្រេង​សាំង​ធម្មតា​មាន​តម្លៃ​ ៤៣០០ រៀល/លីត្រ និង​ប្រេង​ម៉ាស៊ូត​ ៤១០០ រៀល/លីត្រ

Loading...

បញ្ចេញមតិ

comments