ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars Phnom Penh សូមបង្ហាញនូវរថយន្ត SUV ប្រណីតបំផុតនៅកម្ពុជា ដែលមានឈ្មោះថា Cullinan ដែលនឹងមានវត្តមាននៅតាមដងផ្លូវរាជធានីភ្នំពេញ ឬនៅតាមដងផ្លូវជនបទក្នុងប្រទេសកម្ពុជា។ រថយន្ត Cullinan នឹងនាំអតិថិជនដែលចូលចិត្តធ្វើដំណើរផ្សងព្រេងទៅកាន់គ្រប់ទិសទីក្នុងប្រទេសកម្ពុជា ជាមួយនឹងប្រណីតភាពចុងក្រោយបំផុត។

កម្លាំងថាមពល និងភាពលេចធ្លោ

រថយន្ត Cullinan តួខ្ពស់នេះ មានកម្ពស់ 1,836mm ជាកម្ពស់ដែលត្រូវបានធ្វើឲ្យលេចធ្លោតាមរយៈអនុបាតរវាងកញ្ចក់ធំ និងផ្ទៃលោហៈរបស់រថយន្តនៅពេលមើលពីចំហៀង។ គំរបថាសកង់ ដែលមានទំហំ 22 អ៊ិញ ជួយបំពេញសម្រស់បន្ថែមដល់រថយន្ត Cullinan ចំណែកឯជម្រៅនៃផ្ទៃខាងរថយន្តវិញ គឺត្រូវបានបែងចែកដោយបន្ទះលោហៈប្រៀបបាននឹងលំពែងរបស់ Saxon ដែលស្ថិតនៅផ្នែកខាងក្រោមទ្វារ ហើយធ្វើឲ្យផ្ទៃខាងរបស់រថយន្តមានភាពហាប់ណែនស្រស់ស្អាត។

នៅផ្នែកខាងក្រោយ ការរចនាសម្រាប់ចង្កៀងក្រោយ មានលក្ខណៈសមញ្ញ ដោយចង្កៀងបញ្ឈរទាំងពីរផ្ទុកនូវអំពូលភ្លើងទាំងអស់ ហើយមានតុបតែងតិចតួចដោយបន្ទះឆ្នូតស្ដើងនៃគ្រឿងមានតម្លៃនៅចំកណ្ដាលចង្កៀងនោះ។ សញ្ញាចុងក្រោយដែលបង្ហាញឲ្យឃើញពីមុខងារសម្រាប់ការប្រើប្រាស់ទូទៅ គឺបំពង់ស៊ីម៉ង និងផ្ទាំងលោហៈនៅបាតរថយន្ត ដែលគ្រឿងបំពាក់ទាំងពីរនេះសុទ្ធតែធ្វើឲ្យគេនឹកឃើញដល់ថាមពល និងសមត្ថភាពរបស់រថយន្ត Cullinan។

ការរចនាសម្រាប់ការប្រើជាក់ស្ដែង

រថយន្ត Cullinan មានបំពាក់ផ្ទៃខាងក្នុង ដែលមានជម្រើសពីរ។ ប្រភេទកៅអីប្រាំ ដែលអាចផ្ទុកអ្នកដំណើរបីនាក់នៅផ្នែកខាងក្រោយ សមស្របសម្រាប់ក្រុមគ្រួសារប្រជាជនខ្មែរដែលជាអ្នកទទួលជោគជ័យខ្លាំង ។ កៅអីខាងក្រោយបត់ចុះដោយស្វ័យប្រវត្តិ ដោយអាចបត់ទាំងស្រុង ហើយបង្កើតបានជាផ្ទៃរាបស្មើទាំងអស់ ឬបត់ជាបំណែក 2/3 និងចំណែក 1/3 ក៏បាន ដែលមុខងារនេះជួយបង្កើនលទ្ធភាព ប្រើប្រាស់ជាក់ស្ដែងកាន់តែខ្លាំងថែមទៀត។ អ្នកអង្គុយផ្នែកខាងក្រោយ ក៏អាចធ្វើដំណើរជាមួយនឹងវត្ថុដែលមានប្រវែងវែងផងដែរ ឬប្រើប្រាស់ខ្នងកៅអីដែលស្រោបដោយកម្រាលព្រំ ធ្វើជាតុម្ដងម្កាល សម្រាប់ដាក់វត្ថុផ្ទាល់ខ្លួនដែលមានតម្លៃរបស់គេ។

ផ្នែកខាងក្រោយ ឬគូទរថយន្ត មានទំហំចំណុះ 560 លីត្រ ដែលអាចបង្កើនដល់ 600 លីត្រ ប្រសិនបើគេដកធ្នើឥវ៉ាន់ចេញ។ នៅពេលកៅអីខាងក្រោយត្រូវបានបត់ឲ្យរាបស្មើ ដូច្នេះ រថយន្ត Cullinan ផ្ដល់កន្លែងផ្ទុក ដែលមានប្រវែង 2245mm និងមានសមត្ថភាពផ្ទុកចំណុះ 1930 លីត្រ ដែលនេះជាចំណុះមួយធំទូលាយបំផុតផងដែរក្នុងចំណោមរថយន្ត SUV។

ការរៀបចំសម្រាប់ប្រណីតភាពខ្ពស់

រថយន្ត Cullinan ប្រភេទកៅអីបួនវិញ មានបំពាក់នូវកៅអីដាច់ដោយឡែក ដែលផ្ដល់នូវប្រណីតភាពខ្ពស់បំផុតក្នុងចំណោមរថយន្ត SUV។ កៅអីខាងក្រោយដាច់ដោយឡែកចំនួនពីរ ត្រូវបានខ័ណ្ឌចែកដោយស្នូកកណ្ដាលផ្នែកខាងក្រោយ ដែលមានបំពាក់ទូរដាក់កែវ ព្រមជាមួយនឹងកែវ និងថូរស្រាវីស្គី កែវស្រាសាំប៉ាញ និងទូទឹកកក ពី Rolls-Royce ។
កៅអីអាចកំណត់បានច្រើនរបៀប ដើម្បីផ្ដល់នូវផាសុកភាពសម្រាប់អ្នកធ្វើដំណើរផ្នែកខាងក្រោយ។ រចនាបថបែបម៉ូតសម្លៀកបំពាក់អាចមើលឃើញនៅក្នុងកាប៊ីនរបស់រថយន្ត ដោយក្នុងនោះ ផ្ទៃខាងលើរបស់មុខតាប្លូតុបតែងដោយស្បែកពណ៌ខ្មៅទាន់សម័យដែលត្រូវបានអភិវឌ្ឍថ្មី ដែលជាស្បែកជាប់មាំ និងធននឹងទឹក ស្រដៀងគ្នានឹងស្បែកដែលប្រើប្រាស់សម្រាប់វ៉ាលី និងកាបូបលំដាប់កំពូលរបស់អ៊ីតាលីដូច្នោះដែរ។

ទន្ទឹមនឹងនេះ ពូកក្នុងរថយន្ត Cullinan មានសណ្ឋានស្រស់ស្អាត ដែលបង្ហាញពីគុណភាព និងទឹកដៃជាងរបស់រថយន្ត Rolls-Royce។ ពូកត្រូវបានរចនាឡើងដើម្បីឲ្យត្រូវគ្នានឹងគុណភាពរបស់រថយន្ត Cullinan ហើយពូកទាំងនេះ ត្រូវបានរចនាឡើងស្រដៀងគ្នានឹងក្រចកសេះនាសម័យទំនើប ដែលបញ្ជាក់ឲ្យឃើញពីភាពរឹងមាំនៃកន្លែងអង្គុយ។ ពូកថ្មីទាំងអស់នេះក៏បង្ហាញឲ្យឃើញនូវទឹកដៃកំពូលផ្នែកធ្វើស្បែករបស់ក្រុមហ៊ុនរថយន្ត Rolls-Royce ផងដែរ ហើយបង្អែកកៅអីទាំងមូលត្រូវបានបង្កើតឡើងចេញពីស្បែកតែមួយផ្ទាំង ដើម្បីធ្វើឲ្យមានផ្ទៃរាង 3D ។

កញ្ចក់ខ័ណ្ឌចែកកាប៊ីនរថយន្តជួយខ័ណ្ឌចែកអ្នកធ្វើដំណើរពីផ្នែកដាក់ឥវ៉ាន់ ហើយជួយបង្កើនភាពស្ងប់ស្ងាត់បំផុតសម្រាប់រថយន្ត SUV បែបនេះ និងជួយការពារអ្នកធ្វើដំណើរក្នុងរថយន្ត Cullinan ពីការប្រែប្រួលសីតុណ្ហភាព បើទោះបីជាផ្នែកដាក់ឥវ៉ាន់ខាងក្រោយបើកចំហក្ដី។

បច្ចេកវិទ្យាទាន់សម័យ

Rolls-Royce Cullinan ជារថយន្តដែលមានប្រព័ន្ធបច្ចេកវិទ្យាទំនើបបំផុតនៅក្នុងពិភពលោក សម្រាប់ប្រភេទរថយន្ត SUV នេះ។ នៅពេលចាប់ផ្ដើមដំណើរការតាមរយៈសោបែប Bespoke រថយន្ត Cullinan នឹងបន្ទាបខ្លួន 40mm ដើម្បីធ្វើឲ្យការចូលទៅក្នុងរថយន្តមានភាពងាយស្រួល។ អ្នកធ្វើដំណើរត្រូវបានស្វាគមន៍ ជាមួយនឹងទ្វារដែលបើកចំហយ៉ាងទូលាយ ហើយបិទទ្វារដោយស្វ័យប្រវត្តិដោយគ្រាន់តែចុចលើដៃទ្វារប៉ុណ្ណោះ។ ស្ថិតនៅក្នុងកាប៊ីនរថយន្ត អ្នកធ្វើដំណើរក្នុងរថយន្ត Cullinan ទទួលអារម្មណ៍ធូរស្បើយជាមួយនឹងដំបូលកញ្ចក់ប៉ាណូរ៉ាម៉ា ដែលល្អឈានមុខគេ។ ប្រព័ន្ធភ្លេងបែប Bespoke ដែលមានធុងបាស់ចំនួន 18 និងកាណាល់ចំនួន 18 លំដាប់ស្ទូឌីយោ ពូកខ្យល់ និងមានប្រព័ន្ធម៉ាស្សា ក៏ដូចជាតុអាហារពិសេសរបស់ Rolls-Royce សុទ្ធតែឆ្លុះបញ្ចាំងឲ្យឃើញពីប្រណីតភាពនៃផ្ទៃខាងក្នុង។ អ្នកធ្វើដំណើរក្នុងរថយន្ត Cullinan អាចសាកថ្មឧបករណ៍របសខ្លួនតាមរយៈរន្ធ USB ចំនួនប្រាំ ដែលត្រូវបានបំពាក់យ៉ាងយកចិត្តទុកដាក់នៅក្នុងកាប៊ីនរថយន្ត ចំណែកឯទូរស័ព្ទអាចសាកថ្មដោយឥតខ្សែនៅផ្នែកខាងមុខរបស់កាប៊ីន។

សម្រាប់អ្នកបើកបរ ស្នូកកណ្ដាលមានបំពាក់នូវប្រព័ន្ធបញ្ជារបស់ទេវរូប Spirit of Ecstasy ប៊ូតុង “ផ្លូវពិបាក” ប៊ូតុងគ្រប់គ្រងចុះចំណោទ និងប្រព័ន្ធកំណត់កម្ពស់បូមជាដើម។ គ្រឿងបំពាក់ផ្នែកសុវត្ថិភាពរបស់រថយន្ត Cullinan គឺល្អឥតខ្ចោះ រួមមានមុខងារ Night Vision (មុខងារមើលផ្លូវពេលយប់) Vision Assist (ជំនួយភ្នែក) រាប់បញ្ចូលទាំងប្រព័ន្ធបញ្ជូនដំណឹងអំពីសត្វ និងអ្នកថ្មើរជើងទាំងពេលថ្ងៃ និងពលយប់ ប្រព័ន្ធ Alertness Assistant ប្រព័ន្ធកាមេរ៉ាបួន ជាមួយនឹងរូបភាពបែប Panorama ប្រព័ន្ធមើលឃើញជុំវិញរថយន្ត និងមើលពីលើរថយន្ត ប្រព័ន្ធ Active Cruise Control ប្រព័ន្ធជូនដំណឹងគ្រោះថ្នាក់បុកទង្គិច (Collision Warning) ប្រព័ន្ធ Cross-Traffic Warning, ប្រព័ន្ធ Lane Departure និងប្រព័ន្ធជូនដំណឹង Lane Change Warning និងអេក្រង់នៅពីលើកញ្ចក់ទំហំ 7×3 ដែលធំជាងគេនៅក្នុងឧស្សាហកម្មរថយន្តនេះ ប្រព័ន្ធចែករំលែក WiFi ព្រមជាមួយនឹងប្រព័ន្ធស្វែងរកទិស និងប្រព័ន្ធកម្សាន្តទំនើបចុងក្រោយបំផុត។

វិស្វកម្មល្អឥតខ្ចោះ

ម៉ូដែល Cullinan ប្រើប្រាស់ស្ថាបត្យកម្មអាលុយមីញ៉ូមថ្មីស្រឡាង ឈ្មោះថា “ស្ថាបត្យកម្មប្រណីត” ដែលជួយឲ្យតួរថយន្តមានភាពរឹងមាំពិសេស សម្រាប់ឲ្យរថយន្តមានដំណើរការ “ល្អបំផុត” នៅលើផ្លូវពិបាក ហើយជាមួយគ្នានោះក៏ផ្ដល់នូវផាសុកភាពប្រៀបបាននឹង “ការជិះលើកម្រាលព្រំទិព្វ” ដូច្នោះដែរ ។

ការបន្ថែមនូវប្រព័ន្ធបូមខ្យល់កំណត់កម្ពស់ដោយស្វ័យប្រវត្តិជំនាន់ថ្មី ប្រព័ន្ធរង្វិលកង់ទាំងបួនដ៏ល្អពិសេស ប្រព័ន្ធបួងចង្កូតកង់ទាំងបួន ការអភិវឌ្ឍជាថ្មីទាំងស្រុងនៃម៉ាស៊ីន Rolls-Royce V12 ទែរបូភ្លោះ ចំណុះ 6.75 លីត្រ (850Nm នៃកម្រិតរង្វិលជុំទាបបំផុតត្រឹមតែ 1,600rpm) និងប្រព័ន្ធប្រអប់លេខដែលមាន 8 វគ្គ ដែលមានដំណើរការយ៉ាងរលូនបំផុតក្នុងលោក ធានាថា អ្នកមានរថយន្ត SUV កំពូលប្រណីតក្នុងលោក។

នៅពេលស្ថិតក្នុងផ្លូវលំបាក ប្រព័ន្ធបូមដែលមានដំណើរការដោយស្វ័យប្រវត្តិប្រើប្រាស់ប្រព័ន្ធសម្ពាធ ដើម្បីរុញកង់ណាមួយឲ្យធ្លាក់ចុះ នៅពេលដែលរថយន្ត Cullinan ដឹងថា ផុតពីផ្ទៃផ្លូវ ដើម្បីធានាថា គ្រប់កង់ទាំងអស់ស្ថិតនៅជាប់នឹងផ្ទៃផ្លូវ ហើយប្រព័ន្ធរង្វិលជុំកម្រិតអតិបរិមាត្រូវបានបញ្ជូនទៅឲ្យគ្រប់កង់ទាំងអស់។ មុខងារបើកបរដោយរលូន ទៅគ្រប់ទីកន្លែង អាចប្រើប្រាស់បានដោយគ្រាន់តែប៊ូតុងមួយប៉ុណញនោះ ដែលប៊ូតុងនោះត្រូវបានស្គាល់ក្នុងចំណោមមជ្ឈដ្ឋានរបស់ Rolls-Royce ថា ប៊ូតុង “ទៅកាន់គ្រប់ទីកន្លែអ – Everywhere” ដែលមានផ្ដល់នូវមុខងារផ្សេងៗ សម្រាប់ការបើកបរលើផ្លូវពិបាក។

រថយន្ត Cullinan ក៏អាចបើកកាត់ជម្រៅទឹកជ្រៅបំផុតបើធៀបនឹងរថយន្ត SUV កំពូលប្រណីតផ្សេងទៀត ក្នុងកម្រិតជម្រៅ 540mm ដោយសារតែកម្ពស់ធ្វើដំណើរខ្ពស់បំផុតរបស់រថយន្តនេះ។ នៅពេលធ្វើដំណើរលើផ្លូវពិបាករួចហើយ អ្នកធ្វើដំណើរអាចចុះពីលើរថយន្តដោយពុំប្រឡាក់ជើងខោឡើយ ព្រោះទាំងទ្វារមុខ និងទ្វារក្រោយក្ដោបដល់ផ្នែកខាងក្រោមនេះ នៃរថយន្ត Cullinan ហយធានាថា រាល់ភក់ធូលីដីទាំងអស់នៅជាប់ទ្វារខាងក្រៅ។ ចំណុចនេះ មានតែរថយន្ត Rolls-Royce ប៉ុណ្ណោះបានយកមកគិតគូរ។

ក្រុមហ៊ុន Rolls-Royce Motor Cars Phnom Penh ជាភ្នាក់ងារទទួលសិទ្ធិចែកចាយផ្ដាច់មុខរបស់ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars ក្នុងប្រទេសកម្ពុជា ហើយធ្វើប្រតិបត្តិការដោយក្រុមហ៊ុន HGB Group (ខេមបូឌា)។ លោកអ្នកអាចចូលមកមើលរថយន្ត Cullinan នៅអគារតាំងបង្ហាញដែលស្ថិតនៅ​អគារលេខ 37 – 39 មហាវិថីព្រះមុនីរ៉េត សង្កាត់វាលវង់ ខ័ណ្ឌ 7 មករា រាជធានីភ្នំពេញ រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ វេលាម៉ោង 8 ព្រឹក ដល់ 5:30 ល្ងាច និងនៅថ្ងៃសៅរ៍ពីម៉ោង 8 ព្រឹក ដល់ 12 ថ្ងៃត្រង់។ (សម្រាប់ថ្ងៃអាទិត្យ ត្រូវមានការណាត់មុន)

ការជាវតាមរយៈភ្នាក់ងារទទួលសិទ្ធិចែកចាយ ម្ចាស់រថយន្ត Rolls-Royce នឹងទទួលបានសេវាគាំទ្រ និងដំបូន្មានផ្សេងៗសម្រាប់គ្រប់ផ្នែកទាំងអស់នៃរថយន្តរបស់ខ្លួន និងកញ្ចប់ធានាយ៉ាងទូលំទូលាយរយៈពេលបួនឆ្នាំ រាប់បញ្ចូលទាំងការធានាដោយពុំគិតពីចម្ងាយនៃការបើកបរ កញ្ចប់សេវាថែទាំជួសជុល និងជំនួយនៅពេលមានបញ្ហាតាមដងផ្លូវ ការទទួលបាននូវគ្រឿងបន្លាសសុទ្ធពី Rolls-Royce និងការធ្វើបច្ចុប្បន្នភាពលើ Software ជាប្រចាំ។ នៅកម្ពុជា មានតែបុគ្គលិករបស់ក្រុមហ៊ុន Rolls-Royce Motor Cars Phnom Penh ដែលជាអ្នកបច្ចេកទេសទទួលបានការបណ្ដុះបណ្ដាលពី Rolls-Royce។ ពួកគេមានឧបករណ៍ថែទាំ និងជួសជុលដែលទំនើបបំផុត ហើយការបណ្ដុះបណ្ដាលជាប្រចាំ និងជាបន្តបន្ទាប់ មានន័យថា ពួកគេតែងតែតាមទាន់រាល់បច្ចេកវិទ្យាថ្មីៗចុងក្រោយ។

បញ្ជាក់៖ គ្រប់រថយន្ត Rolls-Royce មួយគ្រឿងមានលក្ខណៈ Bespoke ដូច្នេះតម្លៃគឺអាស្រ័យលើលក្ខណៈបច្ចេកទេសដែលអតិថិជនចង់បាន។

ទំនាក់ទំនងសារព័ត៌មាន

(តំបន់អាស៊ីប៉ាស៊ីហ្វិក – ខាងត្បូង) : Hal Serudin +65 6838 9675 hal.serudin@rolls-roycemotorcars.com

(កម្ពុជា) : ជា មករា + 855 12 340 968 makara@qed.agency

Loading...

បញ្ចេញមតិ

comments