ប៉ុន្មាន​ថ្ងៃ​មុន​រថយន្ត​ម៉ូដែល​ Cullinan ដែល​ជា​រថយន្ត SUV ដំបូង​បំផុត​របស់​ក្រុមហ៊ុន​​ផលិត​រថយន្ត​ប្រណិត​ Rolls-Royce បាន​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា។

គួរ​ដឹង​គ្រប់​រថយន្ត Rolls-Royce ​​គឺ​មាន​លក្ខណៈ​ Bespoke ដែល​អតិថិជន​អាច​ជ្រើស​រើស​បន្ថែម​បន្ថយ​លក្ខណៈ​បច្ចេកទេស​នៃ​​រថយន្ត​​មួយ​តាម​ការ​​ចិត្ត​ចង់​ ដូច្នេះ​តម្លៃ​គឺ​អាស្រ័យ​លើ​លក្ខណៈ​បច្ចេកទេស​ដែល​អតិថិជន​ចង់​បាន។

យ៉ាងណាក្ដី​បើ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង​ពី​ CamCar Collection រថយន្ត​ Rolls-Royce Cullinan មួយ​គ្រឿង​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​សម្ពោធ​​កាល​ពី​ពេល​កន្លង​ទៅ​ មាន​តម្លៃ​រង្វង់​ ១,២ លាន​ដុល្លារ​ឯណោះ។ រថយន្ត​ Rolls-Royce Cullinan ដែល​លេច​មុខ​នៅ​កម្ពុជា​កន្លង​ទៅ​មាន​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ដូច​ជា ៖

  • កៅអី​អង្គុយ​ខាង​ក្រោយ​មាន​ដាច់​ដោយ​ឡែក​ពី​គ្នា ខណ្ឌ​ដោយ​ស្នូក​កណ្ដាល​ដែល​មាន​​កន្លែង​សម្រាប់​ដាក់​កែវ​ស្រា និង​ទូ​ទឹកកក​

  • កៅអី​​ពូក​ដែល​អាច​កំណត់​បាន​ច្រើន​របៀប មាន​មុខងារ​ម៉ាស្សា​ និង​មាន​តុ​អាហារ​​
  • កញ្ចក់​ខណ្ឌ​ចែក​កាប៊ីន​រថយន្ត​ជួយ​ខណ្ឌ​ចែក​អ្នក​ធ្វើដំណើរ​ពី​ផ្នែក​ដាក់​ឥវ៉ាន់ ដែល​ជួយ​បង្កើន​ភាព​ស្ងប់​ស្ងាត់​បាន​ល្អ​បំផុត​សម្រាប់ ហើយ​ក៏​​ជួយ​ការពារ​អ្នក​​ដំណើរ​ពី​ការ​ប្រែប្រួល​សីតុណ្ហភាព បើ​ទោះ​បី​ជា​ផ្នែក​ដាក់​ឥវ៉ាន់​ខាង​ក្រោយ​បើក​ចំហ​ក្ដី

  • អាច​បន្ទាប​ខ្លួន​​កម្ពស់​ ៤០ ម.ម ពេល​ចាប់​ផ្ដើម​​ដំណើរ​ការ​តាម​រយៈ​សោ​បែប Bespoke
  • ទ្វា​អាច​បិទ/បើក​ស្វ័យប្រវត្តិ​ដោយ​ចុច​ប៊ូតុង​

  • ​មាន​មុខងារ​ Night Vision ជំនួយ​ដល់​ការ​មើល​ផ្លូវ​ពេល​យប់ និង Vision Assist ជំនួយ​ដល់​ភ្នែក​
  • ប្រព័ន្ធ Active Cruise Control, ប្រព័ន្ធ​ជូន​ដំណឹង​គ្រោះ​ថ្នាក់​បុក​ទង្គិច, ប្រព័ន្ធ Cross-Traffic Warning,ប្រព័ន្ធ Lane Departure​ និង​​ប្រព័ន្ធ​ជូន​ដំណឹង Lane Change Warning
  • ប្រើ​ម៉ាស៊ីន​ Twin-Turbo ចំនួន​ ១២ ស៊ីឡាំង​ ចំណុះ ៦,៧៥ លីត្រ និង​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨ វគ្គ​​៕

Loading...

បញ្ចេញមតិ

comments