ក្រុមហ៊ុន​ Honda ប្រចាំ​ប្រទេស​ជប៉ុន​បាន​ចាប់​ផ្ដើម​ដាក់​លក់​សាក​ល្បង​ម៉ូតូ​ PCX Electric ដែល​​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​នៅ​ប្រទេស​ជប៉ុន​ជា​លើក​ដំបូង។

ការ​ដាក់​លក់​នេះ​គឺ​ជា​លក្ខណៈ​បង់​រំលស់​ដើម្បី​ស្ទាបស្ទង់​ទីផ្សារ និង​ដើម្បី​ដឹង​ពី​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​ម៉ូតូ​ប្រភេទ​នេះ​សម្រាប់​​​កិច្ច​ការ​ជំនួញ​​ដូច​ជា​សេវាកម្ម​ជួល​ជិះ​​ និង​ការ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ជា​ដើម។

PCX Electric មាន​រូបរាង​ដូច​ជា​ម៉ូតូ​ PCX ធម្មតា​ដែរ​ ប៉ុន្តែ​មាន​បំពាក់​នូវ​អាគុយ​​លីចូម​​អាច​ដក​ចេញ​បាន​ចំនួន​ពីរ​ មាន​កម្លាំង ២០,៨ អំពែម៉ោង និង​អាច​បើកបរ​បាន​ចម្ងាយ​ ៤១ គ.ម ពេល​សាក​បំពេញ​ម្ដងៗ។ ​ដើម្បី​សាក​បំពេញ​អាគុយ​ទាំង​ពីរ ត្រូវ​ចំណាយ​ពេល​ ៤ ទៅ ៦ ម៉ោង។ ​​​​

​គួរ​ដឹង​ថា PCX Electric មាន​ការ​ផ្លាស់​ប្ដូរ​ខ្លះៗ​លើ​បូម និង​មាន​តែ​ជម្រើស​ពណ៌​មួយ​គត់​គឺ​ពណ៌​ Pearl Glare White with Candy Blue (ពណ៌​ស​លាយ​ខៀវ)៕

ប្រភព ៖ Paul Tan

Loading...

បញ្ចេញមតិ

comments