Chris Hemsworth ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ថា​ជា​តួ​អង្គ​ Thor ក្នុង​សែស្រឡាយ​ភាពយន្ត​ The Avenger s បាន​សម្ដែង​អារម្មណ៍​ធុញថប់​ខ្លាំង​នឹង​ចរាចរណ៍​​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។

​ក្នុង​វីដេអូ​ខ្លី​មួយ​ទើប​បង្ហោះ​​ដោយ​ទំព័រ Major Group របស់​ថៃ ​ពេល​​គេ​សួរ​ថា ៖ “ចរាចរណ៍​នៅ​ទីក្រុង​បាងកក​យ៉ាង​ម៉េច​ដែរ?”។ Chris បាន​ឆ្លើយ​តប​ភ្លាមៗ​ថា ៖ “ឈប់​និយាយ​ទៅ ខ្ញុំ​ស្អប់​ការ​កក​ស្ទះ​ចរាចរណ៍​ណាស់!”។

គួរ​ដឹង​ថា​ចរាចរណ៍​នៅ​ទីក្រុង​បាងកក​មាន​ភាព​កក​ស្ទះ​ខ្លាំង​ពេញ​មួយ​ថ្ងៃ ប៉ុន្តែ​ធ្ងន់ធ្ងរ​​បំផុត​​គឺ​ចាប់​ពី​ម៉ោង​​ ៧៖៣០ នាទី​ ដល់ ៩៖៣០​ នាទី​ ព្រឹក​​ និង​ពី​ម៉ោង​ ៥ ដល់ ៧៖៣០ នាទី​ល្ងាច។ ក្នុង​ម៉ោង​មមាញឹក​នេះ​ សូម្បី​តែ​​ផ្លូវ​ល្បឿន​លឿន​ក៏​មាន​ការ​កក​ស្ទះ​ខ្លាំង​ណាស់​ដែរ៕

ប្រភព ៖ Travel Happy ​​​​​​

Loading...

បញ្ចេញមតិ

comments