រថយន្ត​​ម៉ូដែល​ G70 ​របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ Genesis ត្រូវ​បាន​ទស្សនាវដ្ដី​រថយន្ត​សហរដ្ឋអាមេរិក​ Motor Trend ជ្រើស​រើស​យក​ជា​”រថយន្ត​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ ២០១៩” (Car of the Year for 2019)។ នេះ​ជា​លើក​ដំបូង​ដែល​រថយន្ត​កូរ៉េ​បាន​ជាប់​ក្នុង​បញ្ជី ចាត់​តាំង​ពី​ពាន​រង្វាន់​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៤៨ មក។

ដើម្បី​អាច​ទទួល​បាន​តំណែង​នេះ​ រថយន្ត​ Genesis G70 ត្រូវ​បាន​ឆ្លង​កាត់​ការ​វាយ​តម្លៃ​​ជា​មួយ​គូ​ប្រជែង​ចំនួន ១៩ ម៉ូដែល​ទៀត។ និពន្ធ​នាយក​នៃ​ទស្សនាវដ្ដី​​ Motor Trend ​និយាយ​ថា ៖ “រថយន្ត​​ Genesis G70 ​ល្អ​គ្រប់​យ៉ាង​ចាប់​តាំង​ពី​បច្ចេកវិទ្យា, សុវត្ថិភាព ដល់​ប្រណិត​ភាព​ ហើយ​តម្លៃ​របស់​វា​នឹង​ធ្វើ​ឲ្យ​គ្រប់​គ្នា​សប្បាយ​ចិត្ត លើក​លែង​តែ​គូ​ប្រជែង​​”។

គួរ​ដឹង​ថា​គូ​ប្រជែង​ចំនួន​ ១៩ ម៉ូដែល​ទៀត​រួម​មាន​ ៖ Audi A6, Audi A7, Buick Regal, Ford Mustang, Ford Transit Connect, Honda Clarity, Honda Insight, Hyundai Accent, Hyundai Elantra , Hyundai Veloster, Kia Forte, Lexus ES, Lexus LS, Mercedes-Benz CLS, Nissan Altima, Toyota Avalon, Toyota Corolla Hatchback, Volkswagen Jetta និង​ Volvo S60/V60។

ក្រុមហ៊ុន Genesis Motor ទើប​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៥ ​ដោយ​ក្រុមហ៊ុន​រថយន្ត​ Hyundai ដែល​មាន​​គោលដៅ​ផលិត​តែ​រថយន្ត​ប្រណិត​ប៉ុណ្ណោះ៕​

ប្រភព ៖ Autozone

Loading...

បញ្ចេញមតិ

comments