រថយន្ត​ Toyota RAV4 ស៊េរី​ឆ្នាំ ២០១៩ នឹង​ចេញ​លក់​នៅ​តាម​ហាង​​ក្នុង​សហរដ្ឋអាមេរិក​នា​ខែ​មករា​ខាង​មុខ​នេះ ដោយ​ប្រភេទ​ម៉ាស៊ីន Hybrid នឹង​ចេញ​លក់​តាម​ក្រោយ​នៅ​ខែ​មីនា។ មុន​ការ​ចេញ​លក់​នេះ Toyota បាន​បង្ហាញ​តម្លៃ​លក់ និង​កម្រិត​ស៊ីសាំង​​សម្រាប់​រថយន្ត RAV4 ស៊េរី​ថ្មី​គ្រប់​ប្រភេទ​។

RAV4 ស៊េរី​ថ្មី​មាន​ចែក​ចេញ​ជា​ ២ ប្រភេទ​គឺ​​ប្រភេទ​ម៉ាស៊ីន​ធម្មតា និង​ម៉ាស៊ីន Hybrid។ ចំពោះ​ម៉ាស៊ីន​សាំង​មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​ទៀត​គឺ ប្រភេទ​ប្រើ​ប៉ុង​ ១ និង​ប៉ុង​ ២។ ​ប្រភេទ​ម៉ាស៊ីន​សាំង​ប៉ុង ១ មាន​ចែក​ចេញ​ជា​ ៤ កម្រិត ជា​មួយ​តម្លៃ​ចាប់​ពី ២៥ ៥០០ ដុល្លារ​ ដល់ ៣៣ ៥០០ ដុល្លារ

ចំណែក​ប្រភេទ​ម៉ាស៊ីន​សាំង​ប៉ុង ២ មាន​ចែក​ចេញ​ជា​ ៥ ​កម្រិត​ តម្លៃ​ចាប់​ពី​ ២៦ ៩០០ ដុល្លារ​ ដល់​ ៣៤ ៩០០ ដុល្លារ។ ​រថយន្ត​ម៉ាស៊ីន​សាំង​ទាំង​អស់​មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម​ ៨,១១ លីត្រ ​សម្រាប់​ការ​បើកបរ​ចម្ងាយ​ ១០០ គ.ម លើក​លែង​តែ​ប្រភេទ​ Adventure និង Limited។

​ដោយ​ឡែក​ប្រភេទ​ម៉ាស៊ីន Hybrid មាន​ជា​ ៤ កម្រិត​ឲ្យ​ជ្រើស​រើស​ជាមួយ​តម្លៃ​ចន្លោះ​ពី ២៧ ៧០០ ដុល្លារ ដល់​ ៣៥ ៧០០ ដុល្លារ។ ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid របស់​ RAV4 ស៊េរី​ថ្មី​ រត់​ ១០០ គ.ម​​​នៅ​ក្នុង​ក្រុង​ស៊ី​ប្រេង​ ៥,៧៣ លីត្រ និង​ក្រៅ​ក្រុង​ស៊ី​ប្រេង​ ៦,៣៥ លីត្រ ដោយ​ជា​គិត​ជា​មធ្យម​ស៊ី​ប្រេង​ ៦,០៣ លីត្រ៕

ប្រភព ៖ Car Scoops

​​​​

Loading...

បញ្ចេញមតិ

comments