ក្រុមហ៊ុន​ Chevrolet បាន​បើក​បង្ហាញ​រថយន្ត​ម៉ូដែល​ Silverado HD ​ស៊េរី​ថ្មី​ឆ្នាំ​ ២០២០ ជា​លើក​ដំបូង មុន​នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ខែ​កុម្ភៈ​ ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

​Silverado HD ស៊េរី​ថ្មី​នេះ​មាន​រចនាបថ​រូបរាង​ថ្មី​ ដោយ​មាន​ផ្ទាំង​ប៉ាណា​មុខ​ទំហំ​ធំ និង​មាន​​អក្សរ​ Chevrolet ធំ​ឆ្លាក់​លើ​ដែក​ក្រូម៉េ​យ៉ាង​ភ្លឺ​រលោង។ ​ខាង​ក្រោយ​​រថយន្ត​នេះ​ក៏​មាន​បង្កប់​នូវ​ឈ្នាន់​ជា​ច្រើន​ ដើម្បី​ងាយ​ស្រួល​ឡើង​នៅ​ផ្នែក​ខាង​ក្រោយ។

​Silverado HD ​ស៊េរី​ថ្មី​ឆ្នាំ​ ២០២០ នឹង​មាន​ជម្រើស​ម៉ាស៊ីន​ថ្មី ដោយ​មាន​ជា​​ប្រភេទ​ម៉ាស៊ីន​សាំង​​ថ្មី​កម្លាំង​ខ្លាំង និង​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត ៨ ស៊ីឡាំង​​ដែល​អម​ដោយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ថ្មី ១០ វគ្គ។ លក្ខណៈ​សម្បត្តិ​លម្អិត​នៃ​ម៉ាស៊ីន​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ។

បន្ទាប់​ពី​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ Silverado HD ​ស៊េរី​ថ្មី​ឆ្នាំ​ ២០២០ នឹង​ចេញ​លក់​លើ​ទីផ្សារ​​សហរដ្ឋអាមេរិក​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ៕

ប្រភព ៖ Motor1​

Loading...

បញ្ចេញមតិ

comments