រយៈពេល​ជាង​ ២ ខែ​មក​ហើយ​ ដែល​ម៉ូតូ​ Honda Dream ស៊េរី​ឆ្នាំ ២០១៩ បាន​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា ដោយ​ក្នុង​រយៈពេល​នេះ​តម្លៃ​របស់​ម៉ូតូ​ដ៏​ពេញ​និយម​មាន​ការ​ប្រែប្រួល​បន្តិច​បន្តួច​ប៉ុណ្ណោះ។

តាម​ការ​បង្ហើប​ពី​ហាង​លក់​ម៉ូតូ​មួយ​កន្លែង​ Honda Dream ស៊េរី​ថ្មី​បាន​ធ្លាក់​ចុះ​តម្លៃ​នៅ​ប្រហាក់ប្រហែល​ ២៣០០ ដុល្លារ ធៀប​នឹង​តម្លៃ​លក់​ដំបូង​ប្រហាក់ប្រហែល​ ២៤០០ ដុល្លារ។ ដូច​នេះ​តម្លៃ​មាន​ការ​ធ្លាក់​ចុះ​ប្រហាក់ប្រហែល​ ១០០ ដុល្លារ​ប៉ុណ្ណោះ។

ម៉ូតូ​ Dream ស៊េរី​ថ្មី​មាន​មុខមាត់​​ថ្មី​ដោយ​មាន​តែម​រចនាបថ​ដូចជា​ថ្ម​ម៉ាប​រំលេច​ដោយ​សរសៃ​ពណ៌​មាស, កុងទ័រ​ថ្មី​មាន​​ខ្សែ​មាស​ព័ទ្ធ​ជុំវិញ និង​មាន​ជម្រើស​ពណ៌​ចំនួន​ ៣ រួម​មាន​ពណ៌​មាស, ពណ៌​ខ្មៅ និង​ពណ៌​ក្រហម។ Honda Dream ឆ្នាំ ២០១៩ នៅ​តែ​ប្រើ​ប្រាស់​ម៉ាស៊ីន​ ១២៥ សេសេ ដែល​បញ្ចុះ​កម្ដៅ​ដោយ​ខ្យល់ និង​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​យ៉ាង​ល្អ៕

រូបភាព ៖ Hout Alpha

Loading...

បញ្ចេញមតិ

comments