ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ LA Auto Show ឆ្នាំ ២០១៨ ក្រុមហ៊ុន​ Nissan មិន​បាន​បង្ហាញ​ចេញ​រថយន្ត​ថ្មី​អ្វី​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​បាន​បង្ហាញ​នូវ​បច្ចេកវិទ្យា​ពិសេស​មួយ​នៅ​លើ​រថយន្ត​​Nissan Leaf របស់​ខ្លួន។

​Nissan Leaf គឺ​ជា​រថយន្ត​អគ្គិសនី​ដំបូង​មាន​​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​ថាមពល​ V2I ដែល​បច្ចេកវិទ្យា​នេះ​គឺ​អនុញ្ញាត​ឲ្យ​​រថយន្ត​ Leaf បញ្ជូន​ថាមពល​ត្រឡប់​ទៅ​ប្រព័ន្ធ​ភ្លើង​​វិញ។ ដូច​នេះ​រថយន្ត​​ Leaf អាច​ផ្គត់ផ្គង់​ដល់​ផ្ទះ​មួយ​បាន​មួយ​រយៈ​ ករណី​ដាច់​ចរន្ត​​ភ្លើង។

ក្នុង​កម្មវិធី​ Nissan បាន​យក​រថយន្ត​ Leaf ពណ៌​ក្រហម​​ដែល​មាន​ដោត​ជាប់​នឹង​ផ្ទះ​តូច​មួយ មក​បង្ហាញ​ពី​បច្ចេកវិទ្យា​​ V2I នេះ។ ការ​អភិវឌ្ឍ​​ពិសេសៗ​នេះ​បាន​បង្ហាញ​ថា​​ Nissan ​ត្រៀម​ខ្លួន​​បាន​យ៉ាង​ល្អ សម្រាប់​អនាគត​នៃ​អគ្គិសនី​ដ៏​វៃ​ឆ្លាត៕

ប្រភព ៖ Car Buzz​​​​

Loading...

បញ្ចេញមតិ

comments