ក្រុមការងារ Ford នៃ RMA Cambodia និងក្បួនរថយន្ត Ford Adventure ដែលមានការចូលរួមពីរថយន្តជិត ១០០ រថយន្ត បានចុះចែកអំណោយជនចាស់ជរាចំនួនជាង ២០០ គ្រួសារនៅខេត្តកោះកុង។ កម្មវិធីសប្បុរសធម៌នេះក៏មានការអញ្ជើងចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។

បន្ទាប់ពីចែកអំណោយរួច ក្បួនរថយន្ត Ford Adventure ក៏បានសំចតបោះតង់ស្នាក់អាស្រ័យ និងជួបជុំកម្សាន្តនៅខេត្តកោះកុងនេះផ្ទាល់ រួចទើបបន្តដំណើរទៅកាន់ខេត្តត្រាតប្រទេសថៃ នៅថ្ងៃបន្ទាប់ ពោលថ្ងៃទី ៧ ខែធ្នូនេះ។

គួរដឹងថាក្បួនរថយន្ត Ford Adventure ឆ្នាំ ២០១៨ ចាប់ផ្ដើមដំណើរពីភ្នំពេញឆ្ពោះទៅខេត្តឈុនបុរីប្រទេសថៃ ដោយឆ្លងកាត់ការបោះតង់នៅខេត្តកោះកុង ខេត្តត្រាត និងគោលដៅចុងក្រោយខេត្តឈុនបុរី។ កម្មវិធីនេះធ្វើឡើងពីថ្ងៃទី ៦ ដល់ទី ៩ ខែធ្នូ ដោយនេះជាដំណើរកម្សាន្តលើកទី ១២៕

Loading...

បញ្ចេញមតិ

comments