ការ​ក្លែង​លេខ​កុងទ័រ​រថយន្ត​ពី​អ្នក​លក់ មិនមែន​ជា​រឿង​ថ្មី​ឡើយ ប៉ុន្តែ​វា​កម្រ​កើត​មាន​ឡើង​ចំពោះ​រថយន្ត​ស្ព័រ ប្រភេទ Supercar ណាស់ ព្រោះ​អ្នក​ជិះ​រថយន្ត​ប្រភេទ​នេះ​ភាគច្រើន​មិន​សូវ​ខ្វល់​ពី​តម្លៃ​លក់​ចេញ​វិញ​ឡើយ។

យ៉ាងណាក៏ដោយ កាលពីឆ្នាំមុន អតីត​អ្នក​លក់​រថយន្ត​របស់​ក្រុមហ៊ុន Ferrari ម្នាក់ មាន​ឈ្មោះ​ថា Robert Bud Root បាន​ដាក់​ពាក្យ​បណ្ដឹង​លើ​កន្លែង​លក់​រថយន្ត Ferrari មួយ​កន្លែង​ស្ថិត​ក្នុង​ទីក្រុង Palm Beach នៃ​រដ្ឋ Florida សហរដ្ឋអាមេរិក ដែល​បាន​ប្រើប្រាស់​ឧបករណ៍​ម្យ៉ាង​ឈ្មោះ DEIS Tester ដើម្បី​សារ៉េ​ទម្លាក់​លេខ​កុងទ័រ​លើ​រថយន្ត ដើម្បី​អាច​លក់​ចេញ​បាន​កាន់​តែ​ថ្លៃ។

សូម​បញ្ជាក់​ថា ឧបករណ៍​ខាង​លើ​នេះ​អាច​ប្រើ​សម្រាប់​ឆែក​មើល​រថយន្ត ប៉ុន្តែ​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ទម្លាក់​លេខ​កុងទ័រ​ផង​ដែរ ហើយ​ក្នុង​ករណី​ខ្លះ​អាច​ទម្លាក់​មក​កុងទ័រ​សូន្យ​ទៀត​ផង។

យោង​តាម​កាសែត Daily Mail អះអាង​ថា ការ​ទម្លាក់​លេខ​កុងទ័រ​មក​សូន្យ នៅ​លើ​ឡាន LaFerrari អាច​បង្កើន​តម្លៃ​លក់​ចេញ​ដល់​ទៅ​ជាង ១ លាន​ដុល្លារ​ឯណោះ។

យ៉ាងណាក៏ដោយ ការ​ធ្វើ​ដូច្នេះ​គឺ​ល្មើស​ច្បាប់​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន ហើយ​អាច​នាំ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​ឧក្រិដ្ឋ​ទៀត​ផង៕

ប្រភព ៖ carbuzz

បញ្ចេញមតិ

comments