• ទីផ្សារ​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង។
  • អត្រាពន្ធ​មាន​ការ​កើន​ឡើង​ចំពោះ​រថយន្ត​ថ្មី​ ​និង​រថយន្ត​មួយ​ទឹក។

ជា​ឧទាហរណ៍​បច្ចុប្បន្ន​នេះ​ ​អ្នក​ទិញ​រថយន្ត​មួយ​ទឹក​មាន​កាតព្វកិច្ច​ក្នុង​ការ​បង់​បន្ថែម​ ​10%​ ​VAT​ ​នៃ​តម្លៃ​រថយន្ត​ ​ប្រសិន​បើ​ពួក​គាត់​សម្រេច​ទិញ​រថយន្ត​ដោយ​ធ្វើ​ការ​កម្ចី។

ក្នុង​បរិបទ​ទីផ្សារ​ ​MG​ ​បាន​ធ្វើ​ការ​ប្រកួតប្រជែង​ទៅ​លើ​សមាមាត្រ​ដ៏​អស្ចារ្យ​រវាង​តម្លៃ​ ​ព្រម​ទាំង​គុណភាព​នៃ​រថយន្ត​របស់​ខ្លួន។

Brand​ ​មួយ​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​បន្តបន្ទាប់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​តាមរយៈ​ការ​បង្ហាញ​វត្តមាន​រថយន្ត​ប្រភេទ​ ​SUV ដំបូង​បង្អស់​របស់​ខ្លួន​ដែល​បង្កើត​ឡើង​ដោយ​អង់គ្លេស​នោះ​គឺ​រថយន្ត​ ​MG​ ​GS។ ​ក្រោយ​មក​ក្រុមហ៊ុន​ធ្វើ​ការ​បង្ហាញ​នូវ​រថយន្ត​ប្រភេទ​ ​SUV​ ​ថ្មី​មួយ​ទៀត​នោះ​គឺ​រថយន្ត​ ​MG​ ​ZS រថយន្ត​នេះ​ត្រូវ​បាន​លក់​ដាច់​អស់​ពី​ស្តុក​ត្រឹម​តែ​រយៈពេល​មួយ​ខែ​ប៉ុណ្ណោះ។

វា​គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ ​បើ​ធៀប​ទៅ​នឹង​រថយន្ត​មួយ​ទឹក​ដូចជា​រថយន្ត​ ​Lexus Rx330​ ​រថយន្ត​ ​MG ZS​ ​លក់​ក្នុង​តម្លៃ​មួយ​ដែល​ប្រហាក់​ប្រហែល​គ្នា​ មាន​ការ​ធានា​រយៈពេល​ ​3​ ​ឆ្នាំ​ ​ព្រមទាំង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​នៃ​​រថយន្ត​ថ្មី​មួយ​នេះ។ ចំណាយ​តិច​ក្នុង​ការ​ថែទាំ​ ​ការ​ការពារ​ពី​ធានារ៉ាប់រង​ ​និង​មាន​គ្រឿង​បន្លាស់​គ្រប់គ្រាន់​នៅ​មជ្ឈមណ្ឌល​ថែទាំ។ ជា​បន្តិចម្ដងៗ អ្នក​ប្រើប្រាស់​រថយន្ត​មួយទឹក​ចាប់ផ្ដើម​ប្ដូរ​មក​ប្រើប្រាស់​រថយន្ត​ ​MG។

តាម​ដែល​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​MG​ ​លោក​ ​សុរិយា ពុំ​ ​បាន​និយាយ​ថា​ ​អតិថិជន​យើង​ទាំងអស់​ភាគ​ច្រើន​គឺ​អតីត​ម្ចាស់​រថយន្ត​មួយ​ទឹក។ ពួកគាត់​បាន​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ទិញ​រថយន្ត​ថ្មី។ សម្រាប់​កម្ចី​ ​អត្រា​ការប្រាក់​មាន​ភាព​ទាប​ជាង​បើ​ធៀប​ទៅ​នឹង​កម្ចី​ទិញ​រថយន្ត​មួយ​ទឹក ​ហើយ​ការ​ចំណាយ​ទៅ​លើ​ការ​ថែទាំ​ក៏​មាន​ភាព​តិច​ជាង​រថយន្ត​មួយ​ទឹក​ ​ព្រម​ទាំង​មាន​ផាសុកភាព​ទៀត​ផង​ ​ហើយ​លោក​អ្នក​ក៏​បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​ផង​ដែរ។

ជាមួយ​នឹង​ម៉ូឌែល​ថ្មី​បី​ទៀត​ក្នុង​ឆ្នាំ​នេះ​ ​MG​ ​នឹង​បង្កើន​ទីផ្សារ​របស់​ខ្លួន​បន្ថែម​ទៀត​ប្រមាណ​ជាង​ ​10%​ ​ក្នុង​ទីផ្សារ​រថយន្ត​ប្រភេទ​ទេសចរណ៍។

ជា​មួយ​នឹង​តម្លៃ​ទាប​ជាង​ដៃគូ​ប្រកួត​ប្រជែង​ជាង​ ​20%​ ​នោះ​នឹង​ធ្វើ​អោយ​ ​MG​ ​ទទួល​បាន​ជោគជ័យ​នៅ​ឆ្នាំ​ខាង​មុខ​នេះ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

អានបន្ត៖

បញ្ចេញមតិ

comments